ប្រាសាទបាតជុំ សាងឡើងសម្រាប់ឧទ្ទិសព្រះពុទ្ធសាសនា ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទបាតជុំ សាងឡើងសម្រាប់ឧទ្ទិសព្រះពុទ្ធសាសនា ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន ប្រាសាទបាតជុំ សាងឡើងសម្រាប់ឧទ្ទិសព្រះពុទ្ធសាសនា ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័ន

ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលា​ចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប។ ប្រាសាទនេះ​ស្ថាបនា​ឡើង​អំពី​ឥដ្ឋ មាន​បី​តួប៉ម បែរ​មុខទៅទិស​ខាង​កើត​។

យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩៥៣គស. បានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី​​ កាស្ថាបនា​ប្រាសាទនេះថា បានក​សាង​ឡើង ដោយមន្រ្តី​ខាងពុទ្ធសាសនាម្នាក់ដែលជា រាជកុលមហា​មន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារមិតា នៅក្នុងរាជ​ព្រះបាទរាជេន្ទ្រវរ្ម័ន សោយ​រាជ្យចន្លោះឆ្នាំ (៩៤៤-៩៦៨) នៃគ្រិស្តសករាជ។

គួរបញ្ជាក់ផងដែរថា ថ្វីបើក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវរ្ម័នទី២ គោរព​ព្រហ្មញសាសនា ហើយបានចាប់ផ្តើម កសាងប្រា​សាទ​បន្ទាយស្រី យ៉ាងល្អឆើត ដែលមានឈ្មោះថា ត្រីភូវនមហិស្វរៈ ថ្វាយចំពោះអាទិទេពទាំងបី ដោយព្រះគ្រូព្រហ្មណ៍ យជ្ញវ​រាហៈ​ ក៏ដោយ ក៏ក្នុងរាជព្រះអង្គបានធ្វើឲ្យមានការរីកចម្រើនទាំងព្រហ្មញសាសនា ទាំងពុទ្ធសាសនាផងដែរ ដោយសារ គេឃើញមានការជាវគម្ពីរដីកាព្រះពុទ្ធសាសនាមកតម្កល់ទុកសម្រាប់ប្រជារាស្ត្រប្រ​តិបត្តិទូទៅ និងជាមជ្ឈមណ្ឌលពុទ្ធសាសនានាស​ម័យ​​នោះ។ នេះបើយោង ទៅលើសិលាចារឹកបន្ទាយ​ស្រី។

បច្ចុប្បន្ន ប្រាសាទនេះ គេហៅថា បាតជុំ​(បាត=​បាតជើង, ជុំ=ព័ទ្ធជុំវិញ)

ប្រភពពី៖ Page អ្នកប្រាជ្ញខ្មែរ

បញ្ចេញមតិ