សំណង់វិមានឯករាជ្យថ្មីនៅខេត្តក្រចេះ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
សំណង់វិមានឯករាជ្យថ្មីនៅខេត្តក្រចេះ សំណង់វិមានឯករាជ្យថ្មីនៅខេត្តក្រចេះ

កាលពីរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខេត្តក្រចេះបានរៀបចំពិធីសូត្រមន្តសម្ពោធវិមានឯករាជ្យថ្មីមួយ ដែលមានទីតាំងស្ថិតនៅ​បរិវេណបឹងកាឡូ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ សំណង់វិមានឯករាជ្យ ដែលទើបតែធ្វើការសម្ពោធថ្មីនេះ គឺបាន​ចាប់​ផ្ដើមសាងសង់ឡើងនៅដើមឆ្នាំ ២០១៨ ហើយរួចរាល់ជាស្ថាពរនៅខែតុលា ឆ្នាំ២០១៨ នេះ ដោយបានចំណាយថវិការប្រមាណ ៥៨,០០០ ដុល្លារសហរដ្ឋអាមេរិច។

 

នៅក្នុងពិធីសូត្រមន្តសម្ពោធវិមានឯករាជ្យថ្មីនេះ ឯកឧត្តមអភិបាលខេត្ត វ៉ា ថន បានមានប្រសាសន៍ថា ៖ វិមានឯករាជ្យនេះ កសាង​ឡើង​គឺ​ដើម្បីតំណាងឲ្យឯករាជ្យភាព របស់ប្រទេសកម្ពុជា ដែលទទួលបានពីព្រះករុណាព្រះបាទ​បរមរតនៈ​កោដ្ឋ​ព្រះបាទ​សម្តេច​នរោត្តម​សីហនុ ព្រះអង្គបានដណ្តើមឯករាជ្យមកវិញពីអាណនិគមនិយមបារាំង តាំងពីឆ្នាំ១៩៥៣ ហើយការសង់នូវវិមានឯករាជ្យនេះ គឺ​ដើម្បី​ឧទ្ទិសដល់វិញ្ញាណខក្ខ័ន្ធបុព្វបុរសជាវីរៈយុទ្ធជន យុទ្ធនារី គ្រប់ជំនាន់ និងអ្នកស្នេហាជាតិ រំដោះជាតិ ការពារប្រជាជន ក្នុងថ្ងៃទី៧ មករា ១៩៧៩ ហូរហែរហូតមកពីរបបខ្មែរក្រហម សម្រាប់តម្គាល់នូវដួងវិញ្ញាណព្រលឹងរបស់លោកទាំងអស់នោះ ។

នៅក្នុងពិធីសូត្រចម្រើនព្រះបរិតនិងអភិសេក ដែលមានវត្តមានចូលរួមពីគណៈអភិបាលខេត្តក្រចេះ រួមព្រះសង្ឃ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពុទ្ធរិស័ទ្ធនេះ លោកអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា សម្រាប់ខេត្តក្រចេះនឹងមានប្រារព្វពិធីគោរពវិញ្ញាណខក្ខ័ន្ធ និងបុណ្យឯករាជ្យជាតិនៅទីនេះ ចាប់ពីឆ្នាំនេះតទៅ។

 អត្ថបទដោយ៖ ទី សារឿន

 

ប្លង់គម្រូ

បញ្ចេញមតិ