ព្រះវិហារបុរាណមួយនៅខេត្តកំពត បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដោយ​សារ​ក្បូរក្បាច់​រចនា​នៃ​សំណង់​វិហារ​ឈើ និង​ផ្ទាំង​គំនូរ​បុរាណ​ដ៏​រស់រវើក

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ព្រះវិហារបុរាណមួយនៅខេត្តកំពត បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដោយ​សារ​ក្បូរក្បាច់​រចនា​នៃ​សំណង់​វិហារ​ឈើ និង​ផ្ទាំង​គំនូរ​បុរាណ​ដ៏​រស់រវើក ព្រះវិហារបុរាណមួយនៅខេត្តកំពត បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដោយ​សារ​ក្បូរក្បាច់​រចនា​នៃ​សំណង់​វិហារ​ឈើ និង​ផ្ទាំង​គំនូរ​បុរាណ​ដ៏​រស់រវើក

កំពត គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដោយមានព្រំប្រទល់ជាប់នឹងឈូកសមុទ្រថៃ។ មានចម្ងាយត្រឹមតែ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ ខេត្តកំពតគឺជាខេត្តមួយដែលមានសក្ដានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍ ដោយសារខេត្តមួយនេះសម្បូរទៅដោយតំបន់ទេសចរណ៍សំខាន់ៗជាច្រើនរាប់មិនអស់ ក្នុងនោះមានទាំងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់កម្សាន្តបែបធម្មជាតិ តំបន់កម្សាន្តបែបកែច្នៃ និងប្រាង្គប្រាសាទបុរាណដែលមានអាយុកាលមុនសម័យអង្គរជាច្រើនថែមទៀតផង។

បើយើងនិយាយពីហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារបុរាណវិញ ខេត្តកំពត ក៏ជាខេត្តមួយដែលសម្បូរទៅដោយសំណង់អាគារ និង​វត្ត​អារាម ដែលមានអាយុកាលលើសពី១០០ឆ្នាំ យ៉ាងច្រើនផងដែរ។ ជាក់ស្ដែង ព្រះវិហារបុរាណមួយស្ថិតនៅវត្តកោះផ្ដៅ ក្នុងភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានក្លាយជាសំណង់បុរាណ​មួយដែលបាននិងកំពុង​ទាក់ទាញភ្ញៀវទេសចរ​និង​ពុទ្ធបរិស័ទ​ជិតឆ្ងាយមកចូលទស្សនាជារាងរាល់ថ្ងៃ។

ចំណុចពិសេសដែលធ្វើឲ្យភ្ញៀវទេសចរនិងពុទ្ធបរិស័ទជិតឆ្ងាយចាប់រាប់លើព្រះវិហារបុរាននេះ គឺដោយសារតែសំណង់វិហារបុរាណ​មួយ​នេះសាងសង់ឡើងដោយមានសសរ និងគ្រឿងបង្គំឈើប្រកបដោយក្បូរក្បាច់រចនាល្អឥតខ្ចោះ ព្រមទាំង​មានផ្ទាំង​គំនូរ​បុរាណ​យ៉ាង​រស់រវើក គួរឲ្យជក់ចិត្តចាប់អារម្មណ៍ថែមទៀតផង។

ខាងក្រោមនេះគឺជាការសរសេររៀបរាប់របស់លោកពូ ហ៊ូ សៅ ដែលបាននង្ហោះភ្ជាប់នឹងរូបភាព ៦ សន្លឹកដែល​បង្ហាញ​អំពី​សំណង់​ព្រះវិហារបុរាណមួយនេះ។

“វត្តបុរាណមួយមានឈ្មោះថា (វត្តកោះផ្ដៅ) ស្ថិតនៅភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខែត្រកំពត បាននិងកំពុងទាក់ទាញភ្ញៀវទេសចរនិងពុទ្ធបរិស័ទជិតឆ្ងាយ ដោយក្បូរក្បាច់រចនានៃសំណង់វិហារសាងសង់ពីសសរ គ្រឿងបង្គំឈើល្អឥតខ្ចោះ ផ្ទាំងគំនូរបុរាណរស់រវើក គួរឲ្យជក់ចិត្តចាប់អារម្មណ៍៕”

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ