ប្រាសាទប្រាង្គបី នៅ ល្វបុរៈ ឬ ក្រុងល្វ ដែលជាអតីតដែនដីរបស់ខ្មែរ

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទប្រាង្គបី នៅ ល្វបុរៈ ឬ ក្រុងល្វ ដែលជាអតីតដែនដីរបស់ខ្មែរ ប្រាសាទប្រាង្គបី នៅ ល្វបុរៈ ឬ ក្រុងល្វ ដែលជាអតីតដែនដីរបស់ខ្មែរ

ប្រាសាទប្រាង្គបី ឬ ព្រួញបី ជាប្រាសាទខ្មែរបុរាណដែលស្ថិតនៅលើទឹកដសៀម ស្ថិតក្នុងខេត្តលវបុរី ដែលមានរចនាបថបាយ័ន។ ប្រាសាទ​ប្រាង្គបី មានទីតាំងស្ថិតនៅចម្ងាយពីទីក្រុងបាងកក ប្រមាណ ១៥៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ ប្រាសាទប្រាង្គមានកំពូលបី​ដ៏ធំ ដែលភាសាសៀមហៅថា «សាមយ៉ត» មានន័យថាប្រាង្គបី ឬ ព្រួញបី ត្រូវបានកសាងឡើងក្នុងរជ្ជកាល«ព្រះបាទសូរ្យ វរ្ម័នទី១ » ។ ប្រាសាទនេះស្ថិតក្នុងទីក្រុងលពបុរី បច្ចុប្បន្ន ដែលជាទីក្រុងមួយធំរបស់ខ្មែរនាសម័យ «ចក្រភពខ្មែរ» ដើម្បីឧទ្ទិសចំពោះ ព្រហ្មញ​សាសនា។ ទីក្រុងល្វ ឬលពបុរីនេះ គឺជាឈ្មោះខ្មែរសុទ្ធសាធ ដែលត្រូវបានកត់ត្រាក្នុង «ផ្ទាំងសិលាចារឹកនៃប្រាសាទព្រះខ័ន» នៅខេត្តសៀមរាប អង្គរ។

ប្រាសាទព្រួញបី ដែលងាយស្រួលក្នុងការសម្គាល់ គឺប្រាសាទមានកំពូលបី ឬ ប្រាង្គបី ត្រូវ បានកសាងឡើងដោយ​ថ្មបាយក្រៀម​បូក​ពី​ក្រៅ​ដោយបាយអ។ ស្ថាបត្យកម្មខ្មែរនាសម័យអង្គរដ៏ល្អគ្មានពីរនេះ ជាការបង្ហាញពីបច្ចេកទេសដ៏ប៉ិនប្រសព្វរបស់ខ្មែរនាសម័យ «ព្រះបាទសូរ្យវរ្ម័នទី១ » ដែលបានស្ថាបនាបូជនីយដ្ឋាននេះ បញ្ចប់ជាស្ថាពរ ។ ការប្រើថ្មបាយក្រៀម​ដើម្បីសាងសង់ប្រាង្គប្រាសាទបែបនេះ បានចាប់ពន្លកតាំងពី«សម័យនគរភ្នំ និងចេនឡា» គឺជាប្រពៃណីខ្មែរសុទ្ធសាធ។ ថ្វីត្បិតតែផ្នែកសំខាន់ៗ ជាច្រើននៃប្រាសាទកំពូលបី ឬ ព្រួញបី ត្រូវបានជនទុច្ចរិតបំផ្លាញចោលទៅហើយក៏ដោយ ក៏ប៉ុន្ដែក្បាច់ក្បូរ និងចម្លាក់ដែលនៅសេសសល់បានបង្ហាញនូវសម្រស់ទឹកដមជាលក្ខណៈស្ថាបត្យកម្មខ្មែរនាសម័យអង្គរ។

អំពីប្រវត្តិ

«ប្រាសាទព្រួញបី»ត្រូវបានកសាងឡើងតាំងពីសម័យមុនគេបង្អស់ដោយ «ព្រះបាទសូរ្យវរ្ម័នទី១» នៅរវាងឆ្នាំ គ.ស ១០០២ និង ១០៥០ (រជ្ជកាលព្រះអង្គ) ។ ប៉ុន្ដែនៅសម័យ«ព្រះបាទសូរ្យវរ្ម័នទី២» ទើបបញ្ចប់ការស្ថាបនាជាស្ថាពរនៅឆ្នាំ គ.ស ១១១៣ ដល់ ១១៥០ (រជ្ជកាលព្រះអង្គ) លុះដល់ចុងសតវត្សរ៍ទី១២ ប្រាសាទនេះត្រូវបានជួសជុលសារជាថ្មីឡើងវិញ ដោយ«ព្រះបាទជ័យវរ្ម័នទី៧» ដែលកាន់ ព្រះពុទ្ធសាសនា (ដូច្នេះហើយបានជានៅកំពូលកណ្តាលគឺប្រតិស្ថានព្រះពុទ្ធរូបប្រក់នាគសិល្បៈបាយ័ន នៅកំពូលខាងត្បូង​មានព្រះពោធិសត្វ អវតាលោកេឝ្វារៈ និងកំពូលខាងជើងជាព្រះពោធិសត្វបញ្ញាបារមិត្តា) គឺមុនទីក្រុងល្វនេះ បានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ចោរសៀម ដូច្នេះហើយពុទ្ធបដិមាទាំងនេះ ស្ថិតក្នុងរចនាបថបាយ័ន។ ប្រាសាទបុរាណព្រួញបី នៅទីក្រុងល្វនេះ មានទម្រង់ធំបន្ទាប់ពីប្រាសាទពិមាយ (បណ្ណាល័យ រក្សាទុកគម្ពីរសាស្ត្រា) ប្រាសាទមឿងតាំ (ប្រាសាទក្រោម ) ប្រាសាទភ្នំរុង្គ (អគ្យរោគសាលា ឬមន្ទីរពេទ្យ) ក្នុងខេត្តបុរីរម្យនាពេលបច្ចុប្បន្ន ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សារៈសំខាន់នៃចម្លាក់បុរាណរបស់ប្រាសាទព្រួញបី គឺបានកែប្រែទស្សនៈមួយចំនួនដែលយល់ថាតំបន់នេះ ដើមឡើយជាទឹកដីរបស់មន ដែល «ព្រះបាទសូរ្យវរ្ម័នទី២» ដណ្ដើមបាននោះ។ តាមពិតទៅទឹកដីនៃខេត្តលពបុរីនេះ គឺជាទឹកដី​ដែល​ខ្មែរ​យើងបានកាន់កាប់ ត្រួតត្រា មុនសតវត្សទី១២ ម្ល៉េះ ដូចវត្តមានរបស់វត្ថុបុរាណជាសក្ខីកម្មស្រាប់៕ ( ម . ត្រា ណេ )

ប្រាសាទពិមាយ

ប្រាសាទមឿងតាំ

ប្រាសាទភ្នំរុង្គ

ដកស្រង់ពីទំព័រហ្វេសប៊ុក The WHITE Elephant DRS ដែលស្រាវជ្រាវ និងរៀបរៀងដោយ អតីតអ្នកលក់នំក្រូច«បណ្ឌិតដំរីស»

កែសម្រួលដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង