ដំណើរឆ្ពោះទៅរកការបាត់បង់នៃស្ថាបត្យកម្មព្រះវិហារឥស្លាមនាតំបន់ទន្លេមេគង្គ

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ដំណើរឆ្ពោះទៅរកការបាត់បង់នៃស្ថាបត្យកម្មព្រះវិហារឥស្លាមនាតំបន់ទន្លេមេគង្គ ដំណើរឆ្ពោះទៅរកការបាត់បង់នៃស្ថាបត្យកម្មព្រះវិហារឥស្លាមនាតំបន់ទន្លេមេគង្គ

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងការបង្ហោះផ្សាយមួយរបស់គណនីហ្វេសប៊ុកឈ្មោះ ( ស៊ុន ពោរ៉ា ) មានចំណងជើងថា “ដំនើរឆ្ពោះទៅរកការបាត់បង់នៃស្ថាបត្យកម្មព្រះវិហារឥស្លាមនាតំបន់ទន្លេមេគង្គ” ដោយនៅក្នុងសំណេរនោះ គាត់បានពណ៌នាអំពីព្រះវិហារឥស្លាមសាងសង់ពីឈើមួយខ្នង ដែលមានអាយុកាលប្រមាណ១០០ឆ្នាំជាង។ ដោយមានភ្ជាប់ជាមួយនឹងរូបថតនៃព្រះវិហារឥស្លាមឈើចំនួន ៥សន្លឹកផងនោះ  លោក ស៊ុន ពោរ៉ា បានបញ្ជាក់ថា ព្រះវិហារមួយខ្នងនេះ ទំនងជាស្ថាបត្យកម្មព្រះវិហារឥស្លាមអំពីឈើ ដែលមានទំហំធំ និងចំណាស់ជាងគេបើប្រៀបធៀបនឹងស្ថាបត្យកម្មព្រះវិហារឥស្លាមនាតំបន់ទន្លេមេគង្គ។

ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះគឺ ព្រះវិហារឈើដ៏កម្រ និងមានវ័យចំណាស់មួយនេះនឹងត្រូវរុះរើក្នុងពេលឆាប់ៗ….នេះបើតាមការឲ្យដឹងពីព្រឹទ្ធាចារ្យឥស្លាមម្នាក់ដែលទទួលបន្ទុកលើព្រះវិហារចំណាស់នេះ។

សម្រាប់ទីតាំងរបស់ព្រះវិហារឥស្លាមនេះ ត្រូវបានលោក ស៊ុន ពោរ៉ា បញ្ជាក់ប្រាប់ថា វាទីតាំងស្ថិតនៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ខាងក្រោមនេះ គឺជាខ្លឹមសារដើមរបស់លោក ស៊ុន ពោរ៉ា ដែលបានសរសេរបង្ហោះផ្សាយនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់៖

ដំនើរឆ្ពោះទៅរកការបាត់បង់នៃស្ថាបត្យកម្មព្រះវិហារឥស្លាមនាតំបន់ទន្លេមេគង្គ

នេះទំនងជាស្ថាបត្យកម្មព្រះវិហារឥស្លាមអំពីឈើ ដែលមានទំហំធំ និងចំណាស់ជាងគេបើប្រៀបធៀបនឹងស្ថាបត្យកម្មព្រះវិហារឥស្លាមនាតំបន់ទន្លេមេគង្គ។ ព្រឹទ្ធាចារ្យឥស្លាមម្នាក់ដែលទទួលបន្ទុកលើព្រះវិហារចំណាស់នេះ បានឱ្យដឹងថា ព្រះវិហារឥស្លាមនេះនឹងត្រូវរុះរើក្នុងពេលឆាប់ៗ….

គួរបញ្ជាក់ដែលថា ព្រះវិហារឥស្លាមនេះមានទីតាំងនៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងមានអាយុកាលប្រមាណ១០០ឆ្នាំជាង។

អត្ថបទដោយ៖ ទី សារឿន

 

បញ្ចេញមតិ