មកស្គាល់! ស្ពានដែលមានកម្ពស់ខ្ពស់ជាងគេ​បំផុត​ទាំង១៥ នៅលើ​ពិភពលោក

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
មកស្គាល់! ស្ពានដែលមានកម្ពស់ខ្ពស់ជាងគេ​បំផុត​ទាំង១៥ នៅលើ​ពិភពលោក មកស្គាល់! ស្ពានដែលមានកម្ពស់ខ្ពស់ជាងគេ​បំផុត​ទាំង១៥ នៅលើ​ពិភពលោក

ដោយសារបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ហើយតម្រូវការផ្នែកដឹកជញ្ជូនកាន់តែមានតម្រូវការខ្ពស់ ទើបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញបណ្ដាប្រទេសនានាលើពិភពលោក ខិតខំអភិវឌ្ឍគ្រឿងយន្តសម្រាប់បម្រើដល់វិស័យដឹកជញ្ជូនរបស់ខ្លួនកាន់តែទំនើបឡើងៗ និងកាន់តែសម្បូរបែបជាទីបំផុត។ ម្យ៉ាងវិញទៀត ប្រសិនបើយើងងាកមកមើលវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យដឹកជញ្ជូន ក៏ដូចជាការផ្លូវដំណើររបស់ប្រជាជនប្រចាំថ្ងៃវិញនោះ យើងក៏ឃើញមានការស្ថាបនាសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ និងស្ពានថ្មីៗឥតឈប់ឈរ និងកាន់តែមានភាពអស្ចារ្យឡើងៗ ស្ទើរតែមិនជឿថាមនុស្សជាតិយើងអាចធ្វើបាន។

ជាក់ស្ដែងនៅពេលនេះយើងខ្ញុំសូមធ្វើការបង្ហាញជូននូវសំណង់ហេដ្ឋារចនាសម្ព័ន្ធស្ពានឆ្លងកាត់ជ្រលងភ្នំដ៏មហិមាចំនួន១៥ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក។ សូមបញ្ជាក់បន្តិចដែលថាក្នុងការគណនាកម្ពស់របស់ស្ពាននីមួយៗគឺគេគិតដោយយកកម្ពស់ស្ពាននីមួយៗធៀបនឹងកម្ពស់របស់នីវ៉ូទឹកសមុទ្រ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្នុងចំណោមស្ពានទាំង១៥កន្លែង ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តពិភពលោក គឺមានស្ពានចំនួន១៣ កន្លែងទៅហើយដែលមានទីតាំងស្ថិតនៅប្រទេសចិន។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

១៥) ស្ពាន Najiehe Railway មានកម្ពស់ ៣១០ ម៉ែត្រ

ស្ពាននេះមានប្រវែង ៣៥២ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវរថភ្លើង ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ស្ថិតនៅប្រទេសចិន។

១៤) ស្ពាន Beipan River Hukun Expressway មានកម្ពស់ ៣១៨ ម៉ែត្រ

ស្ពាននេះមានប្រវែង ៦៣៦ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៩ ស្ថិតនៅប្រទេសចិន។

១៣) ស្ពាន Lishui River មានកម្ពស់ ៣៣០ ម៉ែត្រ

ស្ពាននេះមានប្រវែង ៨៥៦ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៣ ស្ថិតនៅប្រទេសចិន។

១២) ស្ពាន Aizhai មានកម្ពស់ ៣៣៦ ម៉ែត្រ

ស្ពាននេះមានប្រវែង ១,១៧៦ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១២ ស្ថិតនៅប្រទេសចិន។

១១) ស្ពាន Liuchong River មានកម្ពស់ ៣៤០ ម៉ែត្រ

ស្ពាននេះមានប្រវែង ៤៣៨ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៣ ស្ថិតនៅប្រទេសចិន។

 

១០) ស្ពាន Dimuhe River មានកម្ពស់ ៣៦០ ម៉ែត្រ

ស្ពាននេះមានប្រវែង ៥៣៨ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ស្ថិតនៅប្រទេសចិន។

៩) ស្ពាន Beipan River Guanxing Highway មានកម្ពស់ ៣៦៦ ម៉ែត្រ

ស្ពាននេះមានប្រវែង ៣៨៨ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៣ ស្ថិតនៅប្រទេសចិន។

៨) ស្ពាន Baling River មានកម្ពស់ ៣៧០ ម៉ែត្រ

ស្ពាននេះមានប្រវែង ១,០៨៨ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៩ ស្ថិតនៅប្រទេសចិន។

៧) ស្ពាន Baluarte មានកម្ពស់ ៣៩០ ម៉ែត្រ

ស្ពាននេះមានប្រវែង ៥២០ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៣ ស្ថិតនៅប្រទេសម៉ិចស៊ីកូ។

៦) ស្ពាន Hegigio Gorge Pipeline មានកម្ពស់ ៣៩៣ ម៉ែត្រ

ស្ពាននេះមានប្រវែង ៤៧០ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវដឹកប្រេង ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៥ ស្ថិតនៅប្រទេស​ប៉ាពួគីនេថ្មី។

៥) ស្ពាន​ Qingshui River មានកម្ពស់ ៤០៦ ម៉ែត្រ

ស្ពាននេះមានប្រវែង ១,១៣០ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៥ ស្ថិតនៅប្រទេសចិន។

៤) ស្ពាន Yachi River មានកម្ពស់ ៤៣៤ ​ម៉ែត្រ

ស្ពាននេះមានប្រវែង ៨០០ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ស្ថិតនៅប្រទេសចិន។

៣) ស្ពាន Puli មានកម្ពស់ ៤៨៥ ម៉ែត្រ

ស្ពាននេះមានប្រវែង ៦២៨ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៥ ស្ថិតនៅប្រទេសចិន។

២) ស្ពាន Sidu River មានកម្ពស់ ៤៩៦ ម៉ែត្រ

ស្ពាននេះមានប្រវែង ៩០០ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០០៩ ស្ថិតនៅប្រទេសចិន។

១) ស្ពាន Duge មានកម្ពស់ ៥៦៥ ម៉ែត្រ

ស្ពាននេះមានប្រវែង ៧២០ ម៉ែត្រ ហើយជាស្ពានសម្រាប់ផ្លូវធ្វើដំណើរធម្មតា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ស្ថិតនៅប្រទេសចិន៕

អត្ថបទដោយ៖ ទី សារឿន

ប្រភព៖ wikipedia

បញ្ចេញមតិ