សិល្បៈបុរាណខ្មែរ៣ទម្រង់ធំៗនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរទម្រង់វប្បធម៌​រវាង​ កម្ពុជា-ជប៉ុន ឆ្នាំនេះ​

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
សិល្បៈបុរាណខ្មែរ៣ទម្រង់ធំៗនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរទម្រង់វប្បធម៌​រវាង​ កម្ពុជា-ជប៉ុន ឆ្នាំនេះ​ សិល្បៈបុរាណខ្មែរ៣ទម្រង់ធំៗនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរទម្រង់វប្បធម៌​រវាង​ កម្ពុជា-ជប៉ុន ឆ្នាំនេះ​

តាមរយៈបណ្ដាញសង្គមគេមើលឃើញថា ព្រឹត្តិការណ៍ Cosplay គ្រោងប្រកាសធ្វើនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ នឹងរំលេចទម្រង់បុរាណខ្មែរដល់ទៅ ៣ទម្រង់ព្រមគ្នា ដើម្បីបង្អួតភ្នែកបរទេស ជាពិសេសគឺជប៉ុន នៅក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរទម្រង់វប្បធម៌រវាងកម្ពុជា និងជប៉ុនឆ្នាំនេះ។ កាន់តែពិសេសជាងនេះទៅទៀត សំបុត្រចូលរួមការទស្សនានឹងបានចូលរួមចំណែកសប្បុរសធម៌ជួយដល់ក្មេងៗនៅក្នុងតំបន់សំរាមស្ទឹងមានជ័យ។

ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានអញ្ជើញចូលរួមពីសិល្បការិនីល្បីឈ្មោះមួយរូបមកពីប្រទេសជប៉ុនផងដែរ បន្ថែមពីលើការសម្ដែងទម្រង់សិល្បៈរបស់ជប៉ុនជាមួយនឹងទម្រង់ខ្មែរ។ អ្នករៀបចំកម្មវិធីបានបង្ហើបថា ៤ឆ្នាំកន្លងមកហើយ ដែលកម្មវិធីមួយនេះទទួលបានជោគជ័យ ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករតាមរយៈការលក់សំបុត្រ ទើបធ្វើអោយកម្មវិធីក្រៅពីមានកម្លាំងចិត្តធ្វើឡើងឱ្យបានរាល់ឆ្នាំ ក៏ទទួលបានថវិកាមួយចំនួន យកទៅបែងចែកក្នុងសកម្មភាពសប្បុរសធម៌។

សម្រាប់ឆ្នាំនេះ កម្មវិធីនឹងយកថវិកាពីការលក់សំបុត្រក្នុងតម្លៃ៤ដុល្លារ យកទៅជួយដល់ក្មេងៗរស់នៅក្នុងសហគមន៍សំរាមស្ទឹងមានជ័យ ដោយលោករំពឹងថានឹងមានអ្នកទស្សនាកុះករច្រើនជាងឆ្នាំមុនដោយសារតែបានរំលេចទម្រង់សិល្បៈបុរាណខ្មែរ ៣ប្រភេទគឺ ទម្រង់ល្ខោនខោល ល្ខោនស្បែក និងល្បុក្កតោ ដែលជាសិល្បៈចំណាស់ និងកំពុងទទួលបានការចាប់អារម្មណ៍ ពីស្រទាប់មហាជនស្រាប់។ ក្នុងនោះ ការសម្ដែងរបស់សិល្បករជប៉ុន អមដោយវត្តមានតារាល្បីល្បាញមួយរូបមកពីប្រទេសជប៉ុន ក៏នឹងជួយឱ្យកម្មវិធីកាន់តែមានការចាប់អារម្មណ៍ប្លែកភ្នែកជាងកាលពី៤ឆ្នាំកន្លងទៅផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះ ធ្វើឡើងចាប់ពីម៉ោង១២ ថ្ងៃត្រង់តទៅ ដោយបញ្ចប់នៅវេលាម៉ោង ៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយរំពឹងថានឹងមានអ្នកចូលរួមទស្សនាដល់ខ្ទង់ពាន់នាក់៕

ខាងក្រោមនេះគឺជាទិដ្ឋភាពក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងរវាង ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយបានបង្ហាញសកម្មភាពជាច្រើនពាក់ព័ន្ធ វប្បធម៌ប្រពៃណីរបស់ ប្រទេសកម្ពុជា និងជប៉ុន កាលពីឆ្នាំ ២០១៧ កន្លងទៅ។

 

 

 

 

បញ្ចេញមតិ