ព្រះបរមរតនកោដ្ឋ ក្នុងកំណត់ត្រាពិភពលោក Guinness

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
ព្រះបរមរតនកោដ្ឋ ក្នុងកំណត់ត្រាពិភពលោក Guinness ព្រះបរមរតនកោដ្ឋ ក្នុងកំណត់ត្រាពិភពលោក Guinness

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាមហាវីរក្សត្រដែលមានស្ថាព្រះហស្ថយ៉ាងធំធេងចំពោះជាតិ ជាពិសេសដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះអង្គ។

ដោយព្រះ​មហា​វីរក្សត្រ ព្រះ​បាទនរោត្តម សីហនុ  ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់​កាន់​និងផ្លាស់ប្ដូរមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោកយ៉ាងច្រើននោះ នៅក្នុងឆ្នាំ១៩៩៣ ទ្រង់ត្រូវបានសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស (Guinness world records) កត់ត្រាទុកជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរនយោបាយធំៗបំផុតច្រើនជាងគេលើពិភពលោក។

​មុខ​តំណែងដែល​ទ្រង់ត្រូវបានសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីសកត់ត្រាទុកនោះរួមមាន៖

ឆ្នាំ​១៩៤១ ដល់១៩៥៥ ជា​ព្រះមហាក្សត្រ

ឆ្នាំ១៩៥៥ ដល់១៩៦៦ ជា​នាយក​រដ្ឋមន្ត្រី

ឆ្នាំ១៩៦០ ដល់១៩៧០ ជា​ព្រះ​ប្រមុខ​រដ្ឋ

ឆ្នាំ១៩៧០ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស

ឆ្នាំ១៩៧៦ ជា​ប្រធានាធិបតី

ឆ្នាំ១៩៨២ ដល់១៩៨៨ ជា​ប្រធានាធិបតី​និរទេស​​

ឆ្នាំ១៩៨៩ ដល់១៩៩១ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស

ឆ្នាំ១៩៩១ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់

ឆ្នាំ១៩៩១ ដល់១៩៩៣ ជា​ព្រះ​ប្រមុខរដ្ឋ

ឆ្នាំ១៩៩៣ ព្រះ​អង្គ​ទ្រង់​ឡើង​គ្រង​សម្បត្តិ​ជា​លើក​ទី​២ រហូត​ដល់​ដាក់​រាជ្យ​សម្បត្តិ​ក្នុង​ឆ្នាំ​២០០៤

សូមបញ្ជាក់ថាកំណត់ត្រា​ពិភពលោក គឺគេធ្វើការកត់ត្រានូវរឿង​រ៉ាវ​ប្លែកៗ​នានា ឬ​មាន​តែ​មួយ​ដាច់​គេ​លើ​ពិភពលោក ត្រូវ​បាន​កត់ត្រា​ចូល​ទៅ​ក្នុង​បញ្ជី​របស់​ស្ថាប័ន Guinness នេះ។ មុន​ពេល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភព​លោក គេ​ទាមទារ​ឲ្យ​បំពេញ​លក្ខខណ្ឌ​ជា​ច្រើន ដូច្នេះ​មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​ប៉ុនប៉ង​ជាប់​កំណត់​ត្រា។ ទន្ទឹម​នឹង​នេះ កម្ពុជា​ដែន​ដី​តូច​មែន​ពិត ក៏​បាន​កាន់​កាប់​កំណត់​ត្រា​ពិភពលោក​ចំនួន ៨ រួចមកហើយ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ