មកស្គាល់! ឥស្សរិយយសបរទេស ដែលព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
មកស្គាល់! ឥស្សរិយយសបរទេស ដែលព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក មកស្គាល់! ឥស្សរិយយសបរទេស ដែលព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាមហាវីរក្សត្រដែលមានស្ថាព្រះហស្ថយ៉ាងធំធេងចំពោះជាតិ ជាពិសេសដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះអង្គ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង។
ក្រៅពីស្ថាព្រះហស្ថរបស់ព្រះអង្គសម្រាប់ជាតិធំជាច្រើន ត្រូវបានប្រជានុរាស្រ្តទាំងអស់គោរពកោតសរសើរ និងឲ្យតម្លៃ និងដោយសារព្រះអង្គមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានាលើពិភពលោកផងនោះ ទ្រង់ក៏ត្រូវបានរដ្ឋាភិបាលនៃប្រទេសមួយចំនួនផ្ដល់នូវឥស្សរិយយសថ្នាក់កំពូលៗរបស់គេជូនចំពោះព្រះអង្គផងដែរ។

បើតាមការចុះផ្សាយដោយ រ៉ូយ៉ាល់អាខ កម្ពុជា – ទំ.១៩ ឥស្សរិយយសបរទេស ដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទទួលបាននាពេលកន្លងមក មានដូចជា៖
កូរ៉េខាងត្បូង : មហាឥស្សរិយយសលំដាប់មូគូងហ្វា
ឆែកូស្លូវ៉ាគី : ឥស្សរិយយសលំដាប់សេតសិង្ហឆែកូស្លូវ៉ាគីថ្នាក់ទីមួយ ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៥)

ជប៉ុន : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ស្បៃរឿងទេស (ម.ស. ២.១២.១៩៥៥)
ថៃ : គ្រឿងខត្តិយរាជឥស្សរិយាភរណ៍មហាចក្រីបរមរាជវង្ស (១៥.១២.១៩៥៤)

នីហ្សេ : ឥស្សរិយយសលំដាប់ជាតូបការនៃនីហ្សេ ថ្នាក់មហាសិរីវឌ្ឍន៍ (៥.១១.១៩៦៩)

បារាំង : ឥស្សរិយយសលំដាប់នាយទាហានកិត្តិយស ថ្នាក់មហាសិរីវឌ្ឍន៍ (២១.១០.១៩៤១*, ម.ធ. ៣.៥.១៩៤១
ប៉ូឡូញ : ឥស្សរិយយសលំដាប់បដិទានប៉ូឡូញ (?.៧.១៩៥៦)
ព្រុយណេ : ឥស្សរិយយសលំដាប់រាជវង្សនៃមហាម្កុដព្រុយណេ (ដគមព)

ភូមា : ឥស្សរិយយសលំដាប់អគ្គមហាឋិរិធុធម្ម ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៤)

ម៉ារ៉ុក : ឥស្សរិយយសលំដាប់រាជបល្ល័ង្កម៉ារ៉ុក ថ្នាក់ម.ស.

ម៉ាឡេស៊ី : ឥស្សរិយយសលំដាប់ម្កុដរដ្ឋម៉ាឡេស៊ី (ដ.ម.ន.) (២១.១២.១៩៦២)
យូហ៊្គោស្លាវី : ឥស្សរិយយសលំដាប់មហានក្ខត្តឫក្សនៃយូហ៊្គោស្លាវី (១៧.១.១៩៦៨)
លាវ : ឥស្សរិយភណ្ឌលានជាងក្លស់ស ថ្នាក់មហាសិរីវឌ្ឍន៍ (ឆៀង ១៨.៤.១៩៦៣)
វៀតណាម : ឥស្សរិយយសលំដាប់នាគរាជអណ្ណាម ថ្នាក់មហាសិរីវឌ្ឍន៍ (៣.៤.១៩៤២)

វៀតណាម : ឥស្សរិយយសជាតូបការវៀតណាម ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៩)

សិង្ហបុរី : ឥស្សរិយយសលំដាប់ទេម៉ាសាក់ថ្នាក់ទី១នៃសិង្ហបុរី (៩.៤.១៩៦៣)
ស៊ីរី : ឥស្សរិយយសលំដាប់អ៊ែលហ៊្វីឡឺផ្វាស ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៩)
ហ៊្វីលីពីន : រាជនៃឥស្សរិយយសលំដាប់ស៊ីកាទុណាហ៊្វីលីពីន (៣១.១.១៩៥៧)
ឥណ្ឌូណេស៊ី : នក្ខត្តឫក្សនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ទី១ រឺ អាទិបូរណ៌ (១.៤.១៩៦៨)

អ៊ីតាលី : ឥស្សរិយយសលំដាប់គុណូបការនៃសាធារណរដ្ឋអ៊ីតាលី ថ្នាក់មហាសិរីវឌ្ឍន៍

អូទ្រីស : មហាគ្រឿងឥស្សរិយយសគុណូបការឆៀងមាសនៃអូទ្រីស (២៩.៨.១៩៥៦)
អេត្យូពី : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ម្ចាស់ក្សត្រីឝ៊េបានៃអេត្យូពី (៤.៥.១៩៦៨)
អេស្ប៉ាញ : កណ្ឋាភណ្ឌឥស្សរិយយសផ្ទឹមនិងព្រួញនៃអេស្ប៉ាញ (២២.៦.១៩៥៦)
អេស្ប៉ាញ : ឥស្សរិយយសលំដាប់យោធូបការពណ៌ស (២២.៦.១៩៥៦)

អេហ៊្សីប : ឥស្សរិយយសលំដាប់នីលអេហ៊្សីប ថ្នាក់មហាសិរីវឌ្ឍន៍ (៩.១១.១៩៥៩)

អត្ថបទដោយ៖ ទី សារឿន

 

បញ្ចេញមតិ