ស្នាដៃចម្លាក់ព្រះបរមរូប ព្រះបរមរតនកោដ្ឋ របស់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានតម្កល់ក្នុងសាលារចនា សម្រាប់ជាទីសក្ការៈបូជា។ ព្រះបរមរូបនេះ ជាស្នាដៃបញ្ចប់សារណាចម្លាក់ជំនាន់ទី២៣ របស់និស្សិត ៖ គិន ច័ន្ទណា, ហ៊ន មុនីសុធន, រឿង រិទ្ធារុង ដែលដឹកនាំដោយ លោកគ្រូសាស្ត្រាចារ្យ សុផុន សំខាន់ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យសិល្បៈសូនរូប។ កម្មវិធីដាក់សម្ពោធព្រះបរមរូបនេះ បានប្រព្រឹត្តិទៅកាលព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។
ក្រៅពីព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនេះ នៅក្នុងបរិវេណនៃសាលារចនាក៏មានព្រះបរមរូបរបស់ព្រះមហាក្សត្រខ្មែរអង្គផ្សេងៗទៀតផងដែរ ដូចជាព្រះបាទស៊ីសុវត្ថិ ជាដើម ព្រមទាំងមានរូបសំណាកជាច្រើនទៀត ដែលសុទ្ធសឹងជាស្នាដៃរបស់សិស្សនិស្សិតនៃនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មហាវិទ្យាល័យសិល្បៈសូនរូប។ អត្ថបទដោយ៖ ទី សារឿន