លក្ខណៈពិសេសនៃព្រះបរមរូបព្រះបរមរតនកោដ្ឋ

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
លក្ខណៈពិសេសនៃព្រះបរមរូបព្រះបរមរតនកោដ្ឋ លក្ខណៈពិសេសនៃព្រះបរមរូបព្រះបរមរតនកោដ្ឋ

ព្រះបរមរូបព្រះបរមរតនកោដ្ឋ ដែលមានទីតាំងនៅជិតវិមានឯករាជ្យនេះ ត្រូវបានសាងសង់ឡើងដោយក្រុមសិលា នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែលមានសិល្បករ វិចិត្រករស្មូនរូប និងអ្នកជំនាញខាងស្ថាបត្យកម្មសរុបចំនួន ១១៧រូប ចូលរួមសាងសង់ ដោយ​បាន​ចំណាយ​ពេល​សាងសង់អស់រយៈពេលប្រមាណ ៨ខែ និងបានចំណាយថវិកាសរុបប្រមាណ ១,៨២០,២២៩ ដុល្លារសហរដ្ឋអាមេរិច។

ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី, សម្តេច​ម៉ែ មុនីនាថ សីហនុ និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមេដឹកនាំជាតិជាន់ខ្ពស់ និងមន្ត្រីការទូតបរទេសជាច្រើនរូបទៀត។ ព្រះបរម​រូប ព្រះបរមរតនកោដ្ឋ ត្រូវបានរដ្ឋាភិបាលរៀបចំឲ្យមានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ នៅថ្ងៃទី១៥ ខែតុលា ជារៀងរាល់ឆ្នាំ។

លក្ខណៈពិសេសមួយដែលស្ថាបត្យករបានសាងសង់បុស្បុកព្រះបរមរូប ព្រះបរមរតនកោដ្ឋនេះ គឺខ្នាតទាំងអស់ត្រូវបានគិតយកលេខ៩ ជាគោល។ ចំណែកបង្គោលដែលបានដាក់តម្រាបតាមទីធ្លានៃបុស្បុកព្រះបរមរូប ត្រូវបានគេយកតាម​លំនាំបង្គោលនៅ​ផ្លូវឡើងនៃ​ប្រាសាទ​ព្រះវិហារផងដែរ។ បច្ចុប្បន្នទីតាំងនៃព្រះបរមរូបព្រះបរមរតនកោដ្ឋ ក៏បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងសម្ដែងការគោរពចំពោះព្រះវិញ្ញាណក្ខន្ធរបស់ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃយើងផងដែរ។ អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង