សំណង់អគារបុរាណមួយដែលមានអាយុកាលជាង១០០ឆ្នាំ នៅខេត្ដតាកែវ

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
សំណង់អគារបុរាណមួយដែលមានអាយុកាលជាង១០០ឆ្នាំ នៅខេត្ដតាកែវ សំណង់អគារបុរាណមួយដែលមានអាយុកាលជាង១០០ឆ្នាំ នៅខេត្ដតាកែវ

នៅក្នុងការបង្ហោះផ្សាយមួយលើបណ្ដាញហ្វេសប៊ុកដែលមានគណនីឈ្មោះថា Śim Mēñg Łāñg បានបង្ហាញនូវទិដ្ឋភាពនៃសំណង់អគារបុរាណមួយ ដែលស្ថិតនៅក្នុងបរិវេណវត្តសម្ដេចពាន់ ដោយគាត់បានបញ្ជាក់ថា សំណង់អគារបុរាណមួយនេះគឺជា មន្ទីរស្ដីការ ដែលមានអាយុកាលលើសពី១០០ឆ្នាំ។

សំណង់អគារបុរាណនេះពិតជាមានលក្ខណៈប្លែកគួរឲ្យចាប់អារម្មណ៍ណាស់ ដោយវាសង់ឡើងពីថ្មស៊ីម៉ងត៍ស្ទើរតែទាំងអស់ គឺរាប់តាំងពីកាំជណ្ដើរ ជើងសសរទាំង៩ និងជញ្ជាំងនៃអគារផងដែរ ដោយទុកតែចន្លោះទ្វារចំនួន៣ និងបង្អួចតូចៗចំនួន២ តែប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត នៅតាមជើងសសរនិងផ្ទៃជញ្ជាំងខាងក្រោម និងខាងលើ ក៏មានការឆ្លាក់នូវក្បាច់រចនាលម្អយ៉ាងល្អវិចិត្រ ព្រមទាំងមានផ្ទាំងចម្លាក់អក្សរមួយផងដែរ។

សូមបញ្ជាក់ថា វត្តសម្ដេចពាន់ មានទីតាំងស្ថិតនៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សូមទស្សនាទិដ្ឋភាពនៃអគារបុរាណនៅខេត្តតាកែវមួយនេះទាំងអស់គ្នា៖

បញ្ចេញមតិ