មោទនភាពណាស់! ខ្លែងឯករបស់ខ្មែរបង្ហាញខ្លួនបង្អួតរាងនិងសម្លេងលើទឹកដីបារាំង

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
មោទនភាពណាស់! ខ្លែងឯករបស់ខ្មែរបង្ហាញខ្លួនបង្អួតរាងនិងសម្លេងលើទឹកដីបារាំង មោទនភាពណាស់! ខ្លែងឯករបស់ខ្មែរបង្ហាញខ្លួនបង្អួតរាងនិងសម្លេងលើទឹកដីបារាំង

“ខ្លែងឯក”ដ៏ល្បីរបស់ខ្មែរយើងបានលើកកេរ្តិ៍ឈ្មោះវប្បធម៌ខ្មែរឱយរឹតតែល្បីនៅប្រទេសបារាំង “Khleng Ek” can produce different sounds in Dieppe 2018 នេះជាការលើកឡើងរបស់លោកតា Sim Sarak នៅក្នុងគណនីហ្វេសបុករបស់លោកឈ្មោះ Sarak Sim។

នៅក្នុងការបង្ហោះដែលមានភ្ជាប់រូបភាពនៃសកម្មភាពបង្ហោះខ្លែងឯករបស់ខ្មែរនៅក្នុងពិធីបង្ហោះខ្លែងអន្តរជាតិមួយនៅប្រទេសបារាំងនេះ លោកតាមបានសរសេរបរិយាយនៅរូបភាពទាំងនោះថា៖

វប្បធម៌ខ្មែរបង្ហាញខ្លឹមជាតិខ្មែរនៅប្រទេសបារាំង(ខ្លឹមជាតិពេលនេះគឺការបង្ហាញថាស្រ្តីខ្មែរតែងស្លៀកសំពត់) “Khmer Culture in Dieppe”
– ពិធីបង្ហើរខ្លែងនាអតីតកាលជាព្រះរាជពិធីមួយនៃព្រះរាជពិធីទ្វាទសមាសរបស់ព្រះរាជាណាចក្រកម្ពុជាយើង
– នាសតវត្សទី២១នេះការបង្ហើរខ្លែងជាពិធីមួយអាចផ្សព្វផ្សាយវប្បធម៌ខ្មែរបានល្អនៅបរទេស
– ស្រ្តីខ្មែរម្នាក់នេះកំពុងបង្ហើរខ្លែងឯកនៅក្រុងឌ្យែបប្រទេសបារាំងដោយមានកូនប្រុសជាអ្នកបោះខ្លែងឯក
– ជាការផ្សព្វផ្សាយខ្លែងខ្មែរផងនិងជាការផ្សព្វផ្សាយសម្លៀកបំពាក់ខ្មែរបុរាណផង

វាពិតជាមោទនាភាពមួយរបស់ខ្មែរយើង ដែលដូនតាខ្មែរបានបន្សល់នូវមរតកខ្លែងឯកនេះ ដែលគ្មានបរទេសណាមានដូច ជាពិសេសគឺរូបរាង និងសម្លេងឯកនេះតែម្ដង។

សូមទស្សនារូបភាពនៃការបង្ហាញខ្លែងឯករបស់ខ្មែរនៅឯប្រទេសបារាំងខាងក្រោមនេះទាំងអស់គ្នា៖

បញ្ចេញមតិ