ពិតជាគួរឲ្យស្ងើចសរសើរណាស់! បុរសម្នាក់បានជួយសត្វប្រឹសមួយក្បាលដែលជាប់នៅក្នុងភក់ដ៏ជ្រៅបានសម្រេច
សត្វប្រឹសដ៏កម្សត់មួយក្បាលបានព្យាយាមរត់កាត់ភក់ជ្រាំ ដើម្បីសម្ដៅទៅទីជម្រករបស់វា តែជាអកុសលវាបានជាប់គាំងនៅក្នុងភក់ដែលមិនអាចរើបម្រាស់ខ្លួនរួច ។ បន្ទាប់ពីជាប់ក្នុងភក់អស់រយៈពេលជាច្រើនម៉ោងនោះ សត្វប្រឹសមួយក្បាលនេះក៏ត្រូវបានជួយសង្គ្រោះដោយបុរសចិត្តធម៍មួយរូប។
ដំបូងនៃការជួយសង្គ្រោះរបស់គាត់ គឺគាត់បានចងខ្សែពួរភ្ជាប់ជាមួយខ្លួនរបស់គាត់ បន្ទាប់មកគាត់ក៏បានព្យាយាមដើរកាត់តាមភក់ជ្រាំទាំងនេះសម្ដៅទៅរកសត្វមួយក្បាលនោះ។
ជំហានបន្ទាប់មកទៀតគាត់បានព្យាយាមទាញខ្លួននិងជើងក្រោយដែលជាប់ភក់ទាំងពីររបស់វាឲ្យកម្រើកបាន។
ជាចុងក្រោយគាត់ក៏បានចងខ្សែពួរនេះទៅនឹងសត្វប្រឹសមួយក្បាលនោះ រួចក៏ឲ្យមិត្តរួមក្រុមរបស់គាត់អូសវាឲ្យមកដល់ដីស្ងួតធម្មតាវិញ។
ក្រោយពីការជួយសង្គ្រោះបានសម្រេចហើយនោះ ពួកគាត់ក៏បានប្រលែងសត្វប្រឹសមួយក្បាលនោះទៅទីជម្រកនៅឯព្រៃបាត់ទៅ។
ដើម្បីជ្រាបកាន់តែច្បាស់ថាគាត់ជួយសង្គ្រោះសត្វប្រឹសមួយក្បាលនេះបានដោយរបៀបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖