ពិតជាគួរឲ្យសរសើរណាស់! បុរសម្នាក់បានច្នៃដីឥដ្ឋនិងឈើឲ្យទៅជាឧបករណ៍ហាត់កីឡាបានយ៉ាងឡូយ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
ពិតជាគួរឲ្យសរសើរណាស់! បុរសម្នាក់បានច្នៃដីឥដ្ឋនិងឈើឲ្យទៅជាឧបករណ៍ហាត់កីឡាបានយ៉ាងឡូយ (មានវីដេអូ) ពិតជាគួរឲ្យសរសើរណាស់! បុរសម្នាក់បានច្នៃដីឥដ្ឋនិងឈើឲ្យទៅជាឧបករណ៍ហាត់កីឡាបានយ៉ាងឡូយ (មានវីដេអូ)

ពិតជាគួរឲ្យសរសើរណាស់ដែលបុរសម្នាក់បានបង្កើតការច្នៃប្រឌិតមួយ ដោយគាត់បានយកដីឥដ្ឋនិងឬស្សីមកធ្វើជាឧបករណ៍ហាត់កីឡា។ ដំបូងនៃការបង្កើតរបស់ទាំងនេះ គឺ គាត់បានជីករណ្ដៅសម្រាប់ដុតដីឥដ្ឋទាំងនោះឲ្យទៅជាថ្ម។ ក្នុងរណ្ដៅនោះមានប្រហោងពីរ៖ ប្រហោងទីមួយសម្រាប់ដុត និងប្រហោងទីពីរសម្រាប់បញ្ចេញផ្សែង។

ជំហានបន្ទាប់គឺគាត់បានយកដីឥដ្ឋទាំងនោះយកមកច្នៃជារាងមូល និងរាងជ្រុងដូចទៅនឹងដុំដែកដែលគេហាត់កីឡា ដោយធ្វើឲ្យប្រាកដថាដុំឥដ្ឋទាំងនោះមានទម្ងន់ស្មើៗគ្នាទៅនឹងទម្ងន់ដែលគាត់ចង់បាន បន្ទាប់មកគាត់ក៏បានចោះប្រហោងឲ្យចំកណ្ដាលដីឥដ្ឋទាំងនោះ។

ជំហានបន្ទាប់ គាត់បានដាក់ដីឥដ្ឋទាំងអស់ចូលក្នុងរណ្ដៅនោះ ហើយរៀបស្មៅស្ងួតដាក់ជុំវិញដីឥដ្ឋនោះ បន្ទាប់មកយកដីឥដ្ឋមកបិទនៅផ្ទៃខាងក្រៅបន្ថែមទៀត ហើយក៏ចាប់ផ្ដើមដុតតែម្ដង។

បន្ទាប់មកទៀតគឺគាត់ចាប់ផ្ដើមយកឬស្សីមកធ្វើជាឧបករណ៍រត់ហាត់ប្រាណវិញម្ដង ដោយដំបូងគាត់ត្រូវស្វែងរកឬស្សីដែលមានប្រហោងខាងក្នុង ហើយកាប់វាឲ្យស្មើគ្នារួចសូកឈើចូលក្នុងប្រហោងឬស្សីនោះ ដើម្បីធ្វើឲ្យឬស្សីទាំងនោះវាអាចរមៀលបាលដូចម៉ាស៊ីនរត់ហាត់ប្រាណដូច្នេះដែរ។

ទាំងអស់នេះវាគ្រាន់តែជាវិធីសាស្ត្រសម្រាប់ការបង្កើតឧបករណ៍ហាត់ប្រាណដែលធ្វើដោយដៃផ្ទាល់ប៉ុណ្ណោះ ហើយវាក៏បង្ហាញនូវវិធី នឹងរបៀបមួយចំនួនដល់អ្នកដែលចង់បង្កើតឧបករណ៍ហាត់ផ្ទាល់ខ្លួនផងដែរ។


ដើម្បីជ្រាបកាន់តែច្បាស់ថាគាត់ធ្វើឧបករណ៍ហាត់ប្រាណពីដីឥដ្ឋនិងឬស្សីបានដោយរបៀបណា សូមទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

បញ្ចេញមតិ