ហាហា! ល្បែងគេមួយនេះ មើលហើយធានាថាសើចចុចពោះ ហៀរទឹកភ្នែកតែម្ដង (មានវីដេអូ)
ជាទូទៅរៀងរាល់កម្មវិធីបុណ្យទាន ឬកម្មវិធីជួបជុំផ្សេងៗ គេរមែងតែមានការរៀបចំនូវល្បែងកម្សាន្ត ដើម្បីអបអរក្នុងពិធីផង និងសម្រាប់ឲ្យអ្នកចូលរួមបានចូលលេងកម្សាន្ត និង បង្កើតភាពរីករាយ និងស្និតស្នាលផងដែរ។ ជាពិសេសប្រទេសកម្ពុជាយើង គឺពិតជាមានល្បែងកម្សាន្ត ដែលគេហៅថាល្បែងប្រជាប្រិយយ៉ាងច្រើនរាប់មិនអស់នោះទេ មិនថាសម្រាប់ពិធីបុណ្យប្រពៃណី ពិធីបុណ្យសាសនា និងបុណ្យកម្សាន្តតាមភូមិស្រុកនោះទេ ដែលក្នុងនោះមានតាំងពី ល្បែងទាញព្រ័ត្រ ល្បែកលាក់កន្សែង ល្បែងគ្របមាន់ ល្បែងវាយក្អម ល្បែងលោតបាវ ល្បែងចោលឈូង និងល្បែងខ្លែងឆាបកូនមាន់ជាដើម ។ល។
ប៉ុន្តែនៅពេលនេះយើងខ្ញុំសូមនាំបងប្អូនងាកមកទស្សនាការលេងល្បែងកម្សាន្តរបស់ប្រជាជននៃប្រទេសអាសុំីមួយ គឺហ្វីលីពីនវិញម្ដង។ នៅក្នុងវីដេអូនេះ យើងបានឃើញមានការជួបជុំលេងល្បែងកម្សាន្តមួយ ដែលនៅក្នុងនោះ យើងឃើញមានបុរសម្នាក់ជាអ្នកដឹកនាំលេងល្បែងនេះ ដោយឲ្យបេក្ខជនដែលចូលរួមលេង ធ្វើការបិទភ្នែកដោយចងនឹងក្រមា ហើយត្រូវលូនផ្ងោរឆ្លងកាត់ដំបងមួយដែលដាក់កល់លើកៅអីចំនួន ២ និងមានកម្ពស់ប្រហែលជាកន្លះម៉ែត្រប៉ុណ្ណោះ។
តែអ្វីដែលធ្វើឲ្យយើងសើចឡើងរឹងពោះ ហៀរទឹកភ្នែកនោះ គឺនៅពេលដែលបេក្ខជនបិទភ្នែកជិតឈឹងរួចមក បុរសជាអ្នកដឹកនាំលេងល្បែងនេះ បានដកយកដំបងដែលតម្រូវឲ្យគេលូនឆ្លងកាត់នោះចេញពីទីតាំងដើម ចំណែកបេក្ខជនវិញគិតតែពីខំលូនទៅមុខរហូត ដោយខ្លាចប៉ះធ្លាក់ និងចេញក្នុងល្បែងមួយនេះ។
សកម្មភាពលូនរបស់បេក្ខជននីមួយៗក្នុងការលេងល្បែងនេះ បានធ្វើឲ្យអ្នកឈរទស្សនាគ្រប់គ្នាសើចឡើងរឹងពោះតែម្ដង។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថា សកម្មភាពនៃការលេងល្បែងមួយនេះគួរឲ្យចង់សើចប៉ុណ្ណានោះ សូមទស្សនាវីដេអូនេះទាំងអស់គ្នា៖