គ្មានថ្ងៃត្រឡប់ ឬ No Return
គ្មានថ្ងៃត្រឡប់ ឬ No Return គឺជាវីដេអូអប់រំខ្លីមួយ ដែលបង្ហាញពីវិប្បសារីរបស់កូនប្រុសម្នាក់ ដែលដាច់ចិត្តយកលុយរបស់ម្ដាយ និងបានមកធ្វើការនៅទីក្រុង ដោយទុកម្ដាយឲ្យនៅតែឯង។
ក្រោយពីបានឃើញក្មេងស្រីម្នាក់ដែលបានដើរសុំលុយគេ ដើម្បីយកទៅទឹកចំណីអាហារជូនម្ដាយចាស់ជរានៅឯខ្ទមកំសត់មួយ បានធ្វើឲ្យយុវជននោះភ្ញាក់រំលឹកគិតដល់ម្ដាយខ្លួននៅឯស្រុក។
ក្រោយមកយុវជនរូបនោះក៏បានត្រឡប់ទៅរកម្ដាយនៅស្រុកកំណើតវា តែអ្វីៗបានហួសអស់ហើយ ផ្ទះដែលម្ដាយគេរស់នៅបែរជាបិទទ្វារស្ងាត់ជ្រងំ។ នៅពេលរូបគេសួរទៅកាន់អ្នកជិតខាង ទើបដឹងថាម្ដាយរបស់ខ្លួនបានស្លាប់បាត់ទៅហើយ គឺគាត់បានធ្លាក់ខ្លួនឈឺតាំងពីរូបគេចាកចេញពីផ្ទះមកម្ល៉េះ។
អ្វីៗមិនអាចត្រឡប់ក្រោយវិញនោះទេ គឺមានតែភាពសោកស្ដាយ និងវិប្បសារីប៉ុណ្ណោះ ដែលនឹងរំកិលខ្លួនចូលមករកយើងតែប៉ុណ្ណោះ។
ដូច្នេះសូមកូនៗគ្រប់រូប កុំប្រព្រឹត្តអំពើអ្វីមួយ ដែលធ្វើឲ្យខ្លួនឯងបាត់បង់ឱកាសនៅក្បែរ និងថែរក្សាមនុស្សជាទីស្រឡាញ់របស់ខ្លួនឲ្យសោះ ព្រោះអ្វីពេលវេលាគ្មានថ្ងៃត្រឡប់វិញបាននោះទេ។
អត្ថបទដោយ៖ ទី សារឿន
សូមរីករាយទស្សនាវីដេអូអប់រំ គ្មានថ្ងៃត្រឡប់ ខាងក្រោមនេះទាំងអស់គ្នា៖