គួរឲ្យសរសើរមែន! បុរស២នាក់​ សង់​អាង​ហែរ​ទឹក​មួយ​ក្បែរ​ខ្ទម​កណ្ដាល​ព្រៃ​ដោយ​ដៃ​យ៉ាង​ស្រស់​ស្អាត (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
គួរឲ្យសរសើរមែន! បុរស២នាក់​ សង់​អាង​ហែរ​ទឹក​មួយ​ក្បែរ​ខ្ទម​កណ្ដាល​ព្រៃ​ដោយ​ដៃ​យ៉ាង​ស្រស់​ស្អាត (មានវីដេអូ) គួរឲ្យសរសើរមែន! បុរស២នាក់​ សង់​អាង​ហែរ​ទឹក​មួយ​ក្បែរ​ខ្ទម​កណ្ដាល​ព្រៃ​ដោយ​ដៃ​យ៉ាង​ស្រស់​ស្អាត (មានវីដេអូ)

នៅក្នុងវីដេអូឃ្លីបមួយរបស់ Primitive Builder បានបង្ហាញពីសកម្មភាព​របស់​បុរស២​ធ្វើការជីក​គោសដី​នៅក្បែរខ្ទមរបស់ពួកគេ​ធ្វើជាអាងហែលទឹក​មួយ​យ៉ាង​ស្រស់​ស្អាត។ ដោយការធ្វើនោះទៀតសោត គឺគាត់បានប្រើដៃ​របស់ពួកគាត់​ទាំងគូ​ ដើម្បីសាងសង់អាង​ហែលទឹកនេះឡើង ដោយរួមទាំងការជីកដី ការធ្វើឥដ្ឋ និងការ​រៀប​ឥដ្ឋផ្គុំឡើងចេញជារាងអាងហែរទឹក និងការតុបតែលម្អអាងជាដើម។

នៅពេលចាប់ផ្ដើមដំបូង យើងឃើញពួកគាត់ទាំង២ បានធ្វើការជីកដីដោយប្រើឈើ និងកាយយកអាចម៍ដីចេញដោយដៃ និងបង្គីតែប៉ុណ្ណោះ។ ការជីកនោះទៀតសោត គឺមានជម្រៅជ្រៅគួរសម បន្ទាប់ពីជីកបានជម្រៅប្រហែលជាជាង១ម៉ែត្រកន្លះមក ពួកគេក៏បានយកដីភក់មកបូកពីលើដូចជាស៊ីម៉ង់ត៍ ដើម្បីការពារការជ្រាបទឹក។

បន្ទាប់មកទៀតពួកគេក៏ចាប់ផ្ដើមសូនដីធ្វើជាដុំឥដ្ឋ ដោយបានដុតកម្ដៅវាជាមួយនឹងឡខ្នាតតូចមួយ។ បុរសម្នាក់ចាត់ចែងរឿងផលិតឥដ្ឋ ឯបុរសម្នាក់ទៀតបានលាយទឹកថ្នាំពណ៌ស ដើម្បីលាបលម្អអាងហែរទឹកឲ្យកាន់តែមានសោភ័ណភាពថែមទៀត។

ក្រោយពីរៀបចំតុបតែងអាងទឹករួច ពួកគេទាំង២នាក់ ក៏ចាប់ផ្ដើមរកឈើមកធ្វើជាកន្លែងសម្រាប់ឈរលោតនៅមាត់អាង។

នៅដំណាក់កាលចុងក្រោយ គឺជាការដងទឹកមកបំពេញអាង ដោយពួកគេទាំង២នាក់ ធ្វើការជញ្ជាំងទឹកពីស្រះដោយប្រើក្អមតែប៉ុណ្ណោះ។

ក្រោយពីដងទឹកចាកពេញផ្ទៃអាងរួច ពួកគេទាំង២នាក់ក៏បានហែរទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

ដោយ៖ ទី សារឿន

សូមរីករាយទស្សនាពីសកម្មភាពរបស់បុរសទាំង២នាក់ដែលបានជីកធ្វើអាងហែរទឹកពីដើមដល់ចប់ទាំងអស់គ្នា៖

បញ្ចេញមតិ
អត្ថបទទាក់ទង