ពិភពលោកពិតជាភ្ញាក់ផ្អើល! នៅពេលអ្នក​វិទ្យាសាស្រ្តរក​ឃើញ​ស្ពាន​បុរាណ​ឆ្លង​សមុទ្រមួយ​ដែលអាចសង់ឡើងដោយហនុមានដូចក្នុងរឿងរាមកេរ្ដិ៍ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ពិភពលោកពិតជាភ្ញាក់ផ្អើល! នៅពេលអ្នក​វិទ្យាសាស្រ្តរក​ឃើញ​ស្ពាន​បុរាណ​ឆ្លង​សមុទ្រមួយ​ដែលអាចសង់ឡើងដោយហនុមានដូចក្នុងរឿងរាមកេរ្ដិ៍ (មានវីដេអូ) ពិភពលោកពិតជាភ្ញាក់ផ្អើល! នៅពេលអ្នក​វិទ្យាសាស្រ្តរក​ឃើញ​ស្ពាន​បុរាណ​ឆ្លង​សមុទ្រមួយ​ដែលអាចសង់ឡើងដោយហនុមានដូចក្នុងរឿងរាមកេរ្ដិ៍ (មានវីដេអូ)

ក្នុងរឿងរាមកេរ្តិ៍ អ្នកដែលធ្លាប់បានទស្សនាឬអានក្នុងសៀវភៅប្រាកដជាចាំបានត្រង់ឈុតដែលហនុមានបោះដុំថ្មចូលក្នុងសមុទ្រធ្វើជាស្ពានដើម្បីទៅយកនាងសិតាពីក្រុងយក្សលង្ការមកអោយព្រះរាមវិញ។ ជាមួយនឹងតំណាលបែបព្រេងនិទាននេះ យើងក៏ឃើញថាភស្តុតាងដែលបន្សល់ទុក ពិតជាមានដល់បច្ចុប្បន្នពិតមែន។ រូបរាងកូនកោះតូចៗបន្តជាស្ពានតភ្ជាប់ពីប្រទេសឥណ្ឌាទៅស្រីលង្ការ វាបានធ្វើអោយអ្នកដែលបានដឹងរឿងរ៉ាវរាមកេរ្ត៍កាន់តែឆ្ងល់ថាវាជាការពិតមែនឬទេថាកូនកោះតូចៗនោះជាស្ពានបុរាណតភ្ជាប់ឥណ្ឌានិងកោះលង្ការ (ប្រទេសស្រីលង្ការបច្ចុប្បន្ន)

អ្វីដែលធ្វើអោយយើងគ្រប់គ្នាចាប់អារម្មណ៍នោះគឺ ការសិក្សារបស់អ្នកស្រាវជ្រាវបានរកឃើញថា វាពិតជាស្ពានដែលកើតពីថ្មពិតមែន ហើយរឹតតែចម្លែកគឺថ្មទាំងនោះមានអាយុកាលយូរយារណាស់មកហើយ ដែលសន្មត់ថាវាត្រូវដឹកពីកន្លែងផ្សេងមកសង់ ។ ចុងក្រោយវានៅតែជាអាថ៍កំបាំងនិងចម្ងល់ថា តើមនុស្សសម័យបុរាណពិតជាមានសមត្ថភាពសង់ស្ពានឆ្លងសមុទ្រដ៏វែងបានដែរឬទេ?

ប្រភពពី៖  Shaem Eyhsan សែម ឥសាន

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៃការសិក្សាស្រាវជ្រាវអំពីស្ពានបុរាណឆ្លងសមុទ្រនេះទាំងអស់គ្នា ៖

បញ្ចេញមតិ