ឡូយមែន! គូររូបសត្វដោយផ្ដើមចេញពីឈ្មោះរបស់វាជាអក្សរអង់គ្លេស

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
ឡូយមែន! គូររូបសត្វដោយផ្ដើមចេញពីឈ្មោះរបស់វាជាអក្សរអង់គ្លេស ឡូយមែន! គូររូបសត្វដោយផ្ដើមចេញពីឈ្មោះរបស់វាជាអក្សរអង់គ្លេស

កាលពីលើកមុនយើងធ្លាប់បានឃើញវីដេអូកម្សាន្តរបស់ខ្មែរយើងមួយចំនួន​ដែលបានបង្ហាញពីការគូរគំនូរផ្សេងៗដោយផ្ដើមចេញពីតួអក្សរជាភាសាខ្មែរ។ ការគូរគំនូរជារូបសត្វ ឬរូបតុក្កតា ដោយផ្ដើមចេញពីតួអក្សរ ឬលេខ គឺវាមិនងាយស្រួលដូចជាការគូរដោយធម្មតានោះទេ ព្រោះអ្នកគូរត្រូវការជ្រើសរើសតួអក្សរ ឬលេខណាមួយជាមុនសិន បន្ទាប់មកគេធ្វើការគូរបន្ថែមចេញពីតួអក្សរ ឬលេខទាំងនោះទៅជារូបភាព និងទេសភាពប្លែកផ្សេងទៀត ដែលធ្វើឲ្យអ្នកមើលមានការភ្ញាក់ផ្អើល និងស្ញើចសរសើរចំពោះទេពកោសល្យ ក៏ដូចជាគំនិតច្នៃប្រឌិតរបស់អ្នកគូរនោះ។

ហើយយនៅពេលនេះ យើងខ្ញុំសូមធ្វើការបង្ហាញជូននូវការគូរគំនូរផ្សេងៗជាពិសេសគឺរូបសត្វ ដោយផ្ដើមចេញពីឈ្មោះរបស់វាជាអក្សរអង់គ្លេសតែម្ដង។ ដោយនៅក្នុងវីដេអូមួយដែលមានរយៈពេល ២នាទី និង៤០វិនាទី នេះ លោក Jonathan stephen harris បានគូររូបភាពចំនួន៣ ដោយគាត់បានគូរវាដោយផ្ដើមចេញពីឈ្មោះជាអក្សរអង់គ្លេសរបស់វា ដែលរូបទាំងនោះមានដូចជា៖ រូបសេះ ផ្ដើមចេញពីពាក្យ Unicorn រូបឆ្មា ផ្ដើមចេញពីពាក្យ cat និងរូបត្រី ផ្ដើមចេញពីរូប Fish ជាដើម។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើការគូររូបសត្វដោយផ្ដើមចេញពីឈ្មោះរបស់វាជាអក្សរអង់គ្លេសនេះ មានលក្ខណៈពិសេសយ៉ាងណានោះ សូមទស្សនាវីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា៖

ដោយ៖ ទី សារឿន

បញ្ចេញមតិ