ពិតជាសូមកោតសរសើរ និងមានមោទនភាពណាស់ ដែលបងប្រុសតំណាងឲ្យកម្ពុជាទទួលបានជ័យលាភីនៅក្នុងការប្រកួតច្រៀងភាសាជប៉ុនជាលក្ខណៈអន្តរជាតិបែបនេះ

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | ឥស្សរជន | 0 |
ពិតជាសូមកោតសរសើរ និងមានមោទនភាពណាស់ ដែលបងប្រុសតំណាងឲ្យកម្ពុជាទទួលបានជ័យលាភីនៅក្នុងការប្រកួតច្រៀងភាសាជប៉ុនជាលក្ខណៈអន្តរជាតិបែបនេះ ពិតជាសូមកោតសរសើរ និងមានមោទនភាពណាស់ ដែលបងប្រុសតំណាងឲ្យកម្ពុជាទទួលបានជ័យលាភីនៅក្នុងការប្រកួតច្រៀងភាសាជប៉ុនជាលក្ខណៈអន្តរជាតិបែបនេះ

ទោះបីជាវិឌីអូនៃការប្រកួតចម្រៀននេះកន្លងផុតទៅយូរឆ្នាំក៏ដោយ ប៉ុន្ដែរាល់ពេលដែលមើលវិឌីអូនេះឡើងវិញម្ដងណា ក៏ទឹកភ្នែកតែងតែហូរស្រក់ដោយមិនដឹងខ្លួន! ពិតជាមានអារម្មណ៍រំភើបបំផុត នៅពេលដែលបានឃើញឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទង់ជាតិខ្មែរ បង្ហាញខ្លួននៅលើឆាកអន្តរជាតិ និងទទួលបានជ័យលាភីក្នុងការប្រកួតមួយនេះដែលធ្វើឲ្យអត្តសញ្ញាណជាតិខ្មែរត្រូវបានត្រដែតឡើងខ្ពស់ជាងជាតិសាសន៍ដទៃ ។

យើងដឹងហើយថាការរៀនភាសាបរទេសនីមួយៗគឺវាពិតជាមិនងាយស្រួលនោះទេ ហើយការដែលអាចចេះនិយាយ និងច្រៀងបទចម្រៀងជាភាសាគេឲ្យស្ទាត់ជំនាញ និងអាចទទួលបានការដាក់ពិន្ទុរហូតទទួលបានជ័យលាភីបែបនេះ គឺវាពិតជាមិនងាយនោះទេ។


ប៉ុន្តែសម្រាប់បងប្រុសម្នាក់នេះវិញ មិនត្រឹមតែអាចច្រៀងបទចម្រៀងជាភាសារជប៉ុនបានប៉ុណ្ណោះទេ តែគាត់ថែមទាំងអាចបញ្ចេញសំនៀងបានយ៉ាងល្អ ដែលធ្វើគណៈកម្មាធិការ និងអ្នកចូលរួមទាំងអស់មានការស្លុងអារម្មណ៍ទៅតាមបទចម្រៀងរបស់គាត់ផងដែរ។


យើងពិតជាសូមកោតសរសើរ និងមានមោទនភាពណាស់ ដែលបងប្រុសតំណាងឲ្យកម្ពុជារូបនេះអាចទទួលបានជ័យលាភីនៅក្នុងការប្រកួតច្រៀងភាសាជប៉ុនជាលក្ខណៈអន្តរជាតិបែបនេ។

ដើម្បីជ្រាបកាន់តែច្បាស់ថាបងប្រុសតំណាងឲ្យកម្ពុជាយើងមានសមត្ថភាពបកស្រាយបទចម្រៀងជាភាសាជប៉ុនបានពិរោះបែបណានោះសូមរីករាយទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បញ្ចេញមតិ