ប្រាសាទបក្សីចាំក្រុង ប្រាសាទមួយដែលមានរាងជាសាជី

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ប្រាសាទបក្សីចាំក្រុង ប្រាសាទមួយដែលមានរាងជាសាជី ប្រាសាទបក្សីចាំក្រុង ប្រាសាទមួយដែលមានរាងជាសាជី

ប្រាសាទបក្សីចាំក្រុង​ ស្ថិតនៅកណ្តាលព្រៃខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល​ ១៥០ម៉ែត្រ​ មានកាំជណ្តើរស្ថាបនា​ដោយ​ថ្ម​បាយ​ក្រៀម និងឥដ្ឋពណ៌‌ក្រហម។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែល​មាន៤ថ្នាក់​ កសាងពីថ្មបាយក្រៀម​ និង​មាន​ប្រាសាទ​មួយ​ធ្វើ​ពី​ឥដ្ឋបែរមុខទៅទិសខាងកើតបន្តុបនៅ​ពី​លើ​។ ប្រាសាទនេះមានជណ្តើរគ្រប់ទាំងបួនទិស តែ​ជណ្ដើរ​ដែល​អាច​ឡើង​ចុះ​បាន​មាន​តែ​ជណ្ដើរ​នៅ​ទិស​ខាង​កើត​មួយ​នោះទេ​​ ចំណែក​បីទិសទៀតគឺជាជណ្ដើង​បញ្ឆោតប៉ុណ្ណោះ​។

​ ចំពោះ​ក្បាច់រចនាដែលសម្រាប់បិទពីក្រៅបាន​បាត់បង់អស់ហើយ​ គឺនៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារដែលនៅល្អ ដោយ​មាន​ចម្លាក់​រូប​ព្រះ​ឥន្រ្ទគង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេស​ និងមាត់ទ្វារខាងកើតមានសិលាចារិក ។

ប្រាសាទបក្សីចាំក្រុង កសាងនៅក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ក្នុងឆ្នាំ៩២១ ត្រូវជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ហើយបញ្ចប់ការសាងសង់នៅក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័ន (៩៤៤-៩៦៨) ពេលដែលព្រះអង្គយាងត្រឡប់ពីកោះកេរ មកតាំងទីនៅក្នុងរាជធានីអង្គរវិញ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ
អត្ថបទទាក់ទង