ខ្មាស់គេតិចអី! បើរវល់ចុច និងសម្លឹងទូរស័ព្ទមិនដាក់ភ្នែកបែបនេះ (មានវីដេអូ)
បច្ចុប្បន្នយុវវ័យភាគច្រើនមិនថានៅប្រទេសណាមួយនោះទេ គឹមានទូរស័ព្ទស្មាតហ្វូន (smart phone) ប្រើស្ទើរគ្រប់ដៃ។ លើសពីស្មាតហ្វូនដែលមានមុខងារពិសេសៗច្រើនដូចជាកាម៉េរាសម្រាប់ថត ហ្គេមលេងកម្សាន្ត និងអាចផ្ទុកនូវឯកសារបានជាច្រើនប្រភេទថែមទៀតផង ជាពិសេសគឺអាចប្រព័ន្ធអ៊ីនធើណេតតែម្ដង។
ការដែលអាចប្រើប្រាស់មុខងារច្រើនបែបនេះហើយ ទើបធ្វើឲ្យមនុស្សយើងចំណាយពេលច្រើនក្នុងការទំនាក់ទំនង ក៏ដូចជាកម្សាន្តតាមប្រព័ន្ធបណ្ដាញសង្គមនានាកាន់តែច្រើនឡើងៗ។
ជាក់ស្ដែងដូចនៅក្នុងវីដេអូឃ្លីបបែបកម្សាន្តមួយនេះ បានបង្ហាញនូវការភ័ន្តច្រឡំនានាដែលបណ្ដាលមកពីការរវល់តែចុចទូរស័ព្ទ និងមើលមិនដាក់ភ្នែក។ ការដែលរវល់តែសម្លឹងទូរស័ព្ទបានធ្វើឲ្យមានការអង្គុយខុសកន្លែង ហូបអាហារខុសចាន និងស្រវាចាប់ដៃគូខុសមនុស្សជាដើម ដែលការច្រឡំទាំងនេះពិតជាធ្វើឲ្យខ្មាសគេមែនទែន។
ទោះបីជាការភ័ន្តច្រឡំដែលបង្កើតមកពីការចុចទូរស័ព្ទនៅក្នុងវីដេអូនេះ វាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ប៉ុន្តែរឿងបែបនេះក៏អាចកើតមាននៅក្នុងសង្គមខាងក្រៅផងដែរ ហើយក៏អាចកើតមានរឿងប្លែកៗផ្សេងពីនេះក៏មាន។
ដូច្នេះសម្រាប់អ្នកដែលចូលចិត្តចុច និងសម្លឹងទូរស័ព្ទមិនដាក់ភ្នែក គួរតែមានការប្រុងប្រយ័ត្នផង ក្រែងមានការច្រឡំចានចំណីអាហារបែបនេះដូចគេ។
បើចង់ដឹងថា ការរវល់ចុច និងសម្លឹងទូរស័ព្ទ ហើយច្រឡំកន្លែងបែបនេះខ្មាស់គេប៉ុណ្ណា សូមរីករាយទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖