គួរតែប្រយ័ត្ន! ល្បិចចោរស្រីលួចខោអាវម្ដងចង់មួយបាវ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ | អប់រំ | 0 |
គួរតែប្រយ័ត្ន! ល្បិចចោរស្រីលួចខោអាវម្ដងចង់មួយបាវ (មានវីដេអូ) គួរតែប្រយ័ត្ន! ល្បិចចោរស្រីលួចខោអាវម្ដងចង់មួយបាវ (មានវីដេអូ)

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកមួយបានបង្ហាញពីល្បិចដ៍គួរឲ្យអស់សំណើច និងភ្ញាក់ផ្អើល​ផង​ដែរនៅប្រទេសឥណ្ឌា។ នៅក្នុងវីដេអូនោះ យើងឃើញមានស្ត្រីបីនាក់ កំពុងតែពិភាក្សាគ្នាយ៉ាងជាធម្មតា ដោយនៅក្នុងហាងនោះ ពួកគាត់​បាន​ដើរ​មើល​របស់ និងសម្លៀកបំពាក់ដូចអតិថិជនទូទៅដែរ ដោយរើសសម្លៀកបំពាក់មួយចំនួរគរនៅលើតុ។

ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានការភ្ញាក់ផ្អើលនោះគឺចោរស្រីទាំងបីនាក់នោះនៅដែលម្ចាស់ហាង ឬអ្នកលក់ភ្លេចខ្លួន ដោយ​រវល់ជាមួយភ្ញៀវ​ដទៃ​ទៀត ពួកគេម្នាក់បានប្រមូលខោអាវមួយគំនរនោះបត់ដាក់ចូលទៅក្នុងសំពតដោយធ្វើការគាប់វានឹងជើងទាំងពីររបស់ខ្លួន ហើយ​ក្រោយមកពួកគេក៏ធ្វើជារើសសម្លៀកបំពាក់ផ្សេងបានមួយគំនរទៀត ហើយគ្នាគេម្នាក់ទៀតក៏ប្រមូលគាប់ក្នុងសំពត់ដូចគ្នា។

ក្រោយមកពួកគេក៏ដើរទៅកន្លែងទូទាត់ប្រាក់ដោយកាន់តែខោម្នាក់មួយប៉ុណ្ណោះ ដើម្បីឲ្យគេគិតប្រាក់។ ដោយម្ចាស់ហាងរវល់លក់ដូរផ្សេងផង និងមិនសូវចាប់អារម្មណ៍ជាមួយរូបរាង និងដំណើររបស់ក្រុមចោរស្រីដែលមានមាឌធំស្រាប់ៗផង ទើបធ្វើឲ្យក្រុមចោរស្រីទាំងបីនាក់នោះ ធ្វើដំណើរចេញពីហាងជាមួយនឹងខោអាវមួយគំនរម្នាក់ៗដោយសុវត្ថិភាព។

ដូច្នេះសម្រាប់ម្ចាស់ហាងទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្លះផង មិនគួរអាងតែលើកាម៉េរាសុវត្ថិភាពពេកនោះទេ

សូមទស្សនាវីដេអូខាងក្រោម៖

បញ្ចេញមតិ
អត្ថបទទាក់ទង