វាមិនអាចទេ! ខ្ជិលដល់ថ្នាក់ហ្នឹងហើយ នៅជោគជ័យគ្រប់រឿងបែបនេះទៀតនោះទេ! (មានវីដេអូ)
មនុសុ្សយើងប្រសិនជាមានភាពខ្ជិលនៅក្នុងខ្លួនហើយរមែងមិនទទួលបានលទ្ធផលការងារល្អប្រសើរនោះទេ គឺព្រោះតែអ្នកដែលជោគជ័យនៅក្នុងការងារ សុទ្ធសឹងជាបុគ្គលដែលឧស្សាហ៍ព្យាយាម អត់ធ្មត់ និងឆ្លាតវៃនៅក្នុងការងាររបស់ខ្លួននោះ។
ប៉ុន្តែបើសិនជាយើងងាកមកមើលវីដេអូឃ្លីបខ្លីមួយនេះវិញ លោកអ្នកពិតជាលាន់មាត់គ្រប់មិនខានថា វាមិនដែលមានមនុស្សខ្ជិលដល់ថ្នាក់ហ្នឹងនោះទេ ហើយបើមានមែន ក៏គេមិនអាចជោគជ័យស្ទើរគ្រប់រឿងបែបនេះដែរ។ ហេតុអ្វីបានជាយើងហ៊ាននិយាយបែបនេះ គឺព្រោះតែបុរសម្នាក់នេះ មិនត្រឹមតែខ្ជិលធម្មតានោះទេ គឺគាត់ចូលលក្ខណៈខ្ជិលលំដាប់ ISO ហើយ។
សូម្បីតែការដេក ការដើរ ការហូបចុក ថាខ្ជិលក៏ខ្ជិលចុះ តែនេះសម្រាប់ការ បត់ជើង ធ្វើការ និងចូលក្លឹបរាំលេងកម្សាន្ត ក៏គាត់ខ្ជិលដែរ។ ប៉ុន្តែបើមើលទៅលើលទ្ធផលវិញ គឺទាំងការងារ និងស្នេហា គឺគាត់ពិតជាជោគជ័យមែនទែន ដែលវាផ្ទុយស្រលះពីពំនោលខាងលើ និងភាពជាក់ស្ដែងនៅក្នុងសង្គមយើងបច្ចុប្បន្ននេះ។
ប៉ុន្តែទោះជាយ៉ាងណា វីដេអូនេះគ្រាន់តែជាផ្សាយពាណិជ្ជកម្មមួយ ដើម្បីឲ្យមានការទាក់ទាញពីអ្នកទស្សនាលើផលិតផលរបស់គេប៉ុណ្ណោះ ដូច្នេះហើយយើងសង្ឃឹមថាបងប្អូនទាំងអស់គ្នាកុំយកតម្រាមតាមគាត់ម្នាក់នេះឲ្យសោះ។