ស្វែងយល់ខ្លះៗអំពីពិធីបុណ្យភ្ជុំបិណ្ឌ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ស្វែងយល់ខ្លះៗអំពីពិធីបុណ្យភ្ជុំបិណ្ឌ (មានវីដេអូ) ស្វែងយល់ខ្លះៗអំពីពិធីបុណ្យភ្ជុំបិណ្ឌ (មានវីដេអូ)

បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត​នៃព្រះរាជពិធីទា្វរទសមាស​របស់ប្រជារាស្រ្តទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) ដោយគេតែងតែមាន ប្រារព្ធពិធីនេះ​មិនដែលអាក់ខានឡើយ គឺ​ចាប់​ពីថៃ្ង ១រោច …ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ” ។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់​ថ្ងៃខែ​ដែល​ត្រូវប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

ប្រជាជនខែ្មរក៏តែងតែចងចាំនិងយល់គ្រប់ៗគ្នាថា”បុណ្យភ្ជុំបិណ្យ”គឺជាការធ្វើបុណ្យដាក់បិណ្ឌដើម្បីឧទ្ទិសដល់បេតបុគ្គលជាឪពុកម្តាយ​បងប្អូនញាតិសន្តាន​ទាំងឡាយ​ដែលបាន​ចែកស្ថានទៅហើយមិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ប៉ុនែ្តបើតាមអត្ថបទ​របស់លោកសុងស៊ីវវិញ ការធ្វើបុណ្យភ្ជុំបិណ្ឌពុំ​មែនមានន័យតែប៉ុណ្ណឹងទេគឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន៣គឺ : ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ដើម្បីឲ្យ​បាន​សេចក្តី​សុខ “ជាពាក្យសំស្រ្កឹត) ខចម្រើនសិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។

ដើម្បីបង្កើតសាមគ្គីរបស់ជាតិគឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគមអន្សមពេញទូទាំងព្រះរាជាណាចក្រកម្ពុជាយើងក៏អាចកត់សម្គាល់នូវពាក្យមួយទៀតថា”បុណ្យសែនដូនតា”ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យ​ទាំងពីរ​គឺ​មាន​ន័យដូចគ្នា។

កាលពីសម័យបុរាណកាលគេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្តទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។នៅក្នុងចំណេរកាលបុរាណបានចារថាដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។

ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។

បញ្ចេញមតិ