ពិសេសណាស់! ខ្ញុំគឺជាខ្មែរ ឬ I AM KHMER បទចម្រៀងថ្មីរបស់លោក ព្រាប សុវត្ថិ (មានវីដេអូ)
ខ្ញុំគឺជាខ្មែរ ឬ I AM KHMER គឺជាបទចម្រៀងទើបតែចេញថ្មីរបស់ផលិតកម្មរស្មីហង្សមាសកាលពីម្សិលមិញនេះ។ បទចម្រៀងដែលបង្ហាញពីមោទនភាពក្នុងនាមជាខ្មែរនេះ ត្រូវបានបកស្រាយដោយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងបទចម្រៀង ខ្ញុំគឺជាខ្មែរ នេះ គឺគេបានរំលេចនូវមរតកវប្បធម៌ខ្មែរដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ដែលសុទ្ធសឹងជាអត្តសញ្ញាណ និង សម្បត្តិបេតិកភណ្ឌរបស់ខ្មែរផងដែរ។ មរតកវប្បធម៌ខ្មែរដ៏មានតម្លៃមានដូចជា៖
-របាំអប្សរា
-ល្ខោនស្រមោលស្បែកធំ
-ឧបករណ៍ភ្លេងខ្មែរ”រនាត”
-ល្ខោនខោល
-ឈុតសម្លៀកបំពាក់ប្រពៃណីជាច្រើនទៀត ។ល។
លើសពីនេះទៅទៀត អ្វីដែលឲ្យមហាជនមានការចាប់អារម្មណ៍នោះ គឺនៅក្នុងបទចម្រៀងថ្មីនេះក៏មានវត្តមានចូលរួមសម្ដែងពីសំណាកកូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ ផងដែរ។ ដោយនៅវីដេអូនេះ លោក ព្រាប សុវត្ថិ រួមទាំងកូនប្រុសទាំង៣នាក់របស់លោក ក៏បានស្លៀកពាក់នៅឈុតបុរាណរបស់ខ្មែរយើងផងដែរ។
ដូច្នេះសូមរីករាយទស្សនា Like និង Share នូវបទចម្រៀង ខ្ញុំគឺជាខ្មែរ (I am Khmer) ទាំងអស់គ្នា!