គ្រែទេសន៍បុរាណខ្មែរ ដែលស្ទើរតែបាត់បង់ទៅហើយនាពេលបច្ចុប្បន្ន
ដោយបច្ចុប្បន្នខ្មែរយើងនិយមគ្រែទេសន៍បែបផ្សេងដែលពុំដូចពីសម័យមុនឡើយ។ តាមរយៈឯកសារបស់លោកមីសែលត្រាណេ វិចិត្រកម្មប្រភេទនេះ ខ្លះមានតាំងតែពីសម័យលង្វែកមកម្ល៉េះ និងខ្លះទៀតមានកើតឡើងក្នុងរជ្ជកាលនៃព្រះករុណាព្រះបាទសម្ដេច សីុសុវត្ថិ មុនីវង្សនិងរវាងឆ្នាំ១៩២៥-១៩៣៨។
គ្រែទេសន៍ទាំងនេះត្រូវបានរចនាតាមក្បាច់បុរាណខ្មែរនិងទម្រលម្អទៅដោយប្រភេទសត្វហេមព្ដានមួយចំនួនដូចជា រាជសីហ៍ ហនុមាន គ្រុឌ នាគរាជ កន្និករ។ល។ គ្រែទេសន៍មួយចំនួនប្រើប្រាស់តាមរាជបព្វសិទ្ធ មានគ្រែទេសន៍ សុវណ្ណរាជសី ជាដើម។
ចំណែកនាពេលបច្ចុប្បន្ននេះយើងឃើញមានការចាប់ផ្ដើមប្រើប្រាស់ឡើងវិញផងដែរ ដោយ សម្ដេចព្រះវ័នរតន៍ ណយ ច្រឹក ក្នុងអំឡុងពេល ព្រះអង្គគង់សម្តែងព្រះធម៌ទេសនា។
ដកស្រង់៖ សម្តេចព្រះសង្ឃរាជ ជួន ណាត
បញ្ចេញមតិ
ស្លាក
អត្ថបទទាក់ទង