ការផ្គុំឡើងវិញនៃរូបសំណាកព្រះគ្រឹស្នា ដែលមានអាយុកាលតាំងពីសតវត្សទី៧

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨​ | វប្បធម៌ | 0 |
ការផ្គុំឡើងវិញនៃរូបសំណាកព្រះគ្រឹស្នា ដែលមានអាយុកាលតាំងពីសតវត្សទី៧ ការផ្គុំឡើងវិញនៃរូបសំណាកព្រះគ្រឹស្នា ដែលមានអាយុកាលតាំងពីសតវត្សទី៧

នេះគឺជារូបចម្លាក់របស់កម្ពុជាដែលមានអាយុកាលតាំងពីសតវត្សទី៧មួយ នៅសារមន្ទីរសិល្បៈ Cleveland Museum of Arts ។រូបសំណាកនេះត្រូវបានគេស្គាល់ថាជារូបសំណាករបស់ព្រះគ្រឹស្នា ដែលជាអវតារមួយរបស់ព្រះវិស្ណុក្នុងសាសនាហិណ្ឌូ។ រូបសំណាកនេះបានបែកបាក់ ហើយត្រូវបានផ្គុំឡើងវិញដោយផ្ចិតផ្ចង់នៅឆ្នាំ ១៩៧៨ ដោយគេបានចំណាយរយៈពេលមួយឆ្នាំ នៅក្នុងការរៀបឡើងវិញនៅក្នុងមន្ទីរពិសោធន៍ផ្នែកអភិរក្សរបស់សារមន្ទីរនេះ។

បើតាមការបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា (U.S. Embassy Phnom Penh, Cambodia) បានឲ្យដឹងថានៅក្នុងគម្រោងនៃការផ្គុំឡើងវិញនូវរូបសំណាកដែលមានអាយុកាលដ៏ចំណាស់នេះ ត្រូវបានចំណាយថវិកាចំនួន ៧០ ០០០ ដុល្លា ដែលជាអំណោយពីគម្រោងអភិរក្សសិល្បៈរបស់ធនាគារ Bank of America។ ដោយនៅក្នុងគម្រោងនេះគេបានធ្វើការរុះរើ និងរៀបឡើងវិញនូវបំណែកទាំង ១១ នៃរូបចម្លាក់ ដែលបានរកឃើញតាមដំណាក់ៗចាប់ផ្តើមតាំង​ពីជាងមួយសតវត្សមុនមកម៉្លេះ ដើម្បីអាចបង្កើតឡើងវិញនូវជំហររបស់វាជាលើកដំបូង។

បើចង់ដឹងព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ https://goo.gl/NZ5fvu

បញ្ចេញមតិ