សីលធម៌និងច្បាប់ដ៏ល្អរបស់ប្រជាពលរដ្ឋអាល្លឺម៉ង់នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨​ | អប់រំ | 0 |
សីលធម៌និងច្បាប់ដ៏ល្អរបស់ប្រជាពលរដ្ឋអាល្លឺម៉ង់នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ (មានវីដេអូ) សីលធម៌និងច្បាប់ដ៏ល្អរបស់ប្រជាពលរដ្ឋអាល្លឺម៉ង់នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ (មានវីដេអូ)

នៅក្នុងវីដេអូឃ្លីដ៏ខ្លីមួយនេះបានបង្ហាញពីការសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋនៅតាមដងផ្លូវមួយនៃប្រទេសអាឡឺម៉ង់ខណៈពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ ឬហេតុការណ៍ណាមួយ។ ការឈប់អែបនៅកៀនផ្លូវដើម្បីឲ្យរថយន្ត​សង្រ្គោះអាចទៅកាន់​កន្លែងកើត​ហេតុ​បាន​ទាន់ពេលវេលា គឺជាសីលធម៌មួយដ៏ល្អរបស់ប្រជាពលរដ្ឋផង និងជាច្បាប់មួយដែល​ប្រទេស​អាល្លឺម៉ង់​​​បាន​កំណត់ផងដែរ។ នៅប្រទេសអាឡឺម៉ង់គេបានកំណត់ថា រាល់អ្នក​បើក​បរ​​ដាច់​ខាត​ត្រូវ​តែ​អែប​ទៅ​​កៀន​ ​នៅ​​ក្នុង​ករណី​ដែល​​កើត​មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​​​ផ្លូវ​ល្បឿន​លឿន​ ឬ តាម​ផ្លូវ​ដែល​ស្ថិត​នៅ​ក្រៅ​ក្រុង។

​ច្បាប់​មួយនេះបានអនុញ្ញាត​​ឲ្យ​រថយន្ត​របស់​សមត្ថកិច្ច​ ឬ​រថយន្ត​សង្គ្រោះ​បន្ទាន់​ អាច​បើក​ចូល​​ក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ឬ​ហេតុ​បន្ទាន់​អ្វី​មួយ ដោយ ​​មិន​មែន​ចាំ​បាច់ទាល់តែ​ឮ​សម្លេង​សារ៉ែន​របស់រថយន្តសង្គ្រោះទើប​អែប​ទៅ​កៀន​នោះ​ទេ គឺ​ត្រូវ​តែ​អែបនៅ​ពេល​មាន​ការ​កក​ស្ទះតែម្ដង។

បើតាមច្បាប់​មួយ​នេះ​ត្រូវបានគេ​អនុវត្តន៍​តាម​ម្រាម​ដៃ​នៃ​​ប្រអប់​ដៃ​ខាង​ស្ដាំ ដោយ​ត្រូវ​​បើក​ប្រឡោះ​ផ្លូវ​ទី​ពីរ​រាប់​ពី​ឆ្វេង​មក​ជានិច្ច។ ដោយគេ​អនុវត្តន៍​ច្បាប់​នេះ​តាម​ចំនួន​ជួរ​​នៃ​ផ្លូវ​ដូច​ខាង​ក្រោម ៖

  • ផ្លូវ​ពីរ​ជួរ​ ប្រសិន​បើ​អ្នក​​កំពុង​បើក​បរ​លើ​ជួរ​ខាង​ឆ្វេង​ត្រូវ​អែប​ទៅ​ឆ្វេង ប្រសិន​បើ​កំពុង​បើកបរ​លើ​ជួរ​ស្ដាំ​ត្រូវ​អែប​ទៅ​ស្ដាំ។
  • ផ្លូវ​បី​ជួរ ប្រសិន​បើ​បើកបរ​លើ​ជួរ​ឆ្វេង​ ត្រូវ​អែប​ទៅ​ឆ្វេង ហើយ​បើ​កំពុង​បើកបរ​លើ​ជួរ​កណ្ដាល ឬ ស្ដាំ ត្រូវ​អែប​ទៅ​ខាង​ស្ដាំ។
  • ផ្លូវ​បួន​ជួរ​ ប្រសិន​បើ​បើកបរ​លើ​ជួរ​ឆ្វេង​ ត្រូវ​អែប​ទៅ​ឆ្វេង ហើយ​បើ​កំពុង​បើកបរ​លើ​ជួរ​​ទី​ពីរ ទីបី ឬ​ទី​បួន​ ត្រូវ​អែប​ទៅ​​ជួរ​មួយ​ទៀត​នៅ​ខាង​ស្ដាំ​ដៃ។

សម្រាប់នរណាដែល​មិន​គោរព​តាម​ច្បាប់​នេះ ត្រូវចាត់​ទុក​ថា​បាន​បំពាន​ច្បាប់​ដោយកម្រិតទោស​ស្រាល​អាច​ពិន័យ​ចន្លោះ​ពី​ ២០០ ទៅ ៣២០ អឺរ៉ូ និង​កម្រិតទោសធ្ងន់​បំផុត​អាច​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​បើកបរ​នៅ​អាល្លឺម៉ង់​រយៈពេល​ ១ ខែជាដើម។

ប្រសិនបើប្រជាពលរដ្ឋយើងអាចមានសីលធម៌ ឬគោរពច្បាប់ចរាចរណ៍របស់យើងបានល្អគ្រប់ៗគ្នាដូចគេដែរនោះ មិនដឹងជាល្អប្រសើរបែបណានោះទេ!

បើចង់ជ្រាបកាន់តែច្បាស់ពីទិដ្ឋភាពនៃការគោរពច្បាប់របស់ប្រជាពលរដ្ឋអាឡឺម៉ង់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បញ្ចេញមតិ