លោក Tommy Cooper គាត់​គឺ​ជា​តារា​កំប្លែង​មួយ​រូប ដែល​ការ​​ស្លាប់​របស់​លោក​នៅ​តែ​ធ្វើ​ឲ្យ​ទស្សនិជនផ្ទុះសំណើច!​

ដោយ៖ ទី សារឿន​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
លោក Tommy Cooper គាត់​គឺ​ជា​តារា​កំប្លែង​មួយ​រូប ដែល​ការ​​ស្លាប់​របស់​លោក​នៅ​តែ​ធ្វើ​ឲ្យ​ទស្សនិជនផ្ទុះសំណើច!​ លោក Tommy Cooper គាត់​គឺ​ជា​តារា​កំប្លែង​មួយ​រូប ដែល​ការ​​ស្លាប់​របស់​លោក​នៅ​តែ​ធ្វើ​ឲ្យ​ទស្សនិជនផ្ទុះសំណើច!​

ដូចពាក្យចាស់ លោកពោលថា “ជំនាញរឿងអ្វី រមែងស្លាប់ដោយសារជំនាញនោះ” ។

ថ្ងៃនេះយើងខ្ញុំសូមលើករឿងពិតមួយមកបង្ហាញ ដែលវាជារឿងគួរឲ្យស្ដាយ ហើយ​វា​ក៏អាច​ជា​ឧទាហរណ៍​មួយ​នៃពាក្យ​ដែល​បាន​ពោល​ខាងលើ​ផង​ដែរ​។

លោក Tommy Cooper គាត់គឺជាតារាកំប្លែងអង់គ្លេសមួយរូប ដែលបានស្លាប់នៅពេលរូបគាត់កំពុងសម្តែងលើឆាក ដោយជម្ងឺគាំបេះដូង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ គាត់ជាតារាកំប្លែងមួយរូប ដែលធ្វើឲ្យទស្សនិជនផ្ទុះសំណើចគ្រប់រាល់ការសម្តែងរបស់គាត់​រហូត​ដល់​នាទី​ចុងក្រោយ​នៃ​ជីវិត​របស់គាត់ក៏ដោយ។

លោក Thomas Frederick Tommy Cooper កើតនាថ្ងៃទី៩ មីនា ១៩២១ នៅប្រទេស Wales នៃចក្រភពអង់គ្លេស។ គាត់គឺជា​តារា​កំប្លែង ជា​គ្រូសៀក និងជាគ្រូវេទមន្តមួយរូបដ៏ល្បីល្បាញនៅ Wales។ លោក Tommy Cooper បានប្រឡូកចូលក្នុងវិស័យ​សិល្បះ​នៅ​ឆ្នាំ១៩៤៨ រហូត​ដល់ថ្ងៃទី១៥ មេសា ១៩៨៤ ជាថ្ងៃដែលរូបលោកកំពុងធ្វើការសម្តែងផ្សាយផ្ទាល់នៅកញ្ចក់ទូរទស្សន៍។ មាន​មនុស្ស​រាប់រយនាក់​បាន​ចូលរួមមើល​ការសម្ដែងផ្ទាល់របស់គាត់នៅក្នុងមហាស្រព Her Majesty’s Theatre នៅក្នុងទីក្រុង London ចក្រភពអង់គ្លេស និង​មាន​ទស្សនិជន​រាប់​លាន​នាក់​ទៀត នៅតាមគេហដ្ឋាន ដែលបានតាមដានការសម្ដែងផ្ទាល់របស់គាត់់។

ទស្សនិជន​បានសើច​ក្អាកក្អាយ​នឹងពាក្យសម្តី និង​កាយវិការ​របស់​គាត់​ពីដើមរហូតដល់ចប់ដូចសព្វដង ប៉ុន្តែអ្វីដែលគេ​នឹកស្មានមិន​ដល់​នោះគឺ កាយវិការ​ដួលសន្លប់​របស់​គាត់នៅ​ចុងបញ្ចប់នៃសាច់រឿង វាជា​ការ​ស្លាប់​ពិត​ប្រាកដ​របស់គាត់ ដោយសារការ​ធ្វើទុក្ខពី​ជម្ងឺ​គាំ​ង​បេះដូងរបស់គាត់។ ចំណែក​ទស្សនិជន​នៅតែសើច​នឹងសកម្មភាព​ធ្វើទុក្ខដោយជម្ងឺរបស់គាត់ រហូត​ដល់​គាត់ស្លាប់បាត់បង់ជីវិតតែម្ដង ដោយពួកគេគិតថាសកម្មភាពនោះ ជាឈុត​មួយនៃ​ការសម្ដែង​របស់​គាត់។

អត្ថបទដោយ៖ ទី សារឿន

ខាងក្រោមគឺជាវីដេអូនៃការសម្តែងចុងក្រោយរបស់លោក Tommy Cooper៖

បញ្ចេញមតិ
អត្ថបទទាក់ទង