របាំរស្មីដួងចន្ទ ពិតជាទន់ភ្លន់គួរឲ្យចង់គយគន់មែន!
មរតកសិល្បៈរបស់ខ្មែរយើងមានរាប់មិនអស់ ដោយក្នុងនោះយើងអាចបែកចែកជាច្រើនផ្នែកដូចជា របាំ ចម្រៀង ភ្លេង ល្ខោន ភាពយន្ត និងការសម្ដែងផ្សេងៗជាដើម។ ដោយក្នុងនោះគ្រាន់តែផ្នែករបាំមួយ គឺមានចំនួនច្រើនបែបច្រើនទម្រង់ថែមទៀតផង ដែលយើងអាចឃើញការសម្ដែងរបាំនីមួយៗនៅក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែដោយមានរបាំខ្លះ គឺត្រូវបានសម្ដែងតែនៅក្នុងឱកាសពិសេស ឬសម្រាប់តែសម្ដែងជូនដល់ព្រះមហាក្សត្រទ្រង់ទតតែប៉ុណ្ណោះ ទើបធ្វើឲ្យយើងជាប្រជាពលរដ្ឋកម្រនឹងបានឃើញផ្ទាល់នូវរបាំទាំងនោះ។
ម្យ៉ាងវិញទៀត ក៏មានប្រភេទរបាំខ្លះជាប្រភេទរបាំទើបតែបង្កើតឡើងនៅពេលថ្មីៗនេះ ដែលយុវជនយើងជំនាន់ក្រោយបានតាក់តែង រៀបចំ និងហាត់រៀន ព្រមទាំងសម្ដែងទុកជាចំណីអារម្មណ៍ថ្មីសម្រាប់មហាជនផង និងបង្កើតឲ្យវាមានលក្ខណៈកាន់តែសម្បូរបែបក្នុងផ្នែករបាំបុរាណយើងផង។
ដូច្នេះនៅពេលនេះ យើងខ្ញុំសូមលើកយកមកបង្ហាញនូវនៅរបាំមួយប្រភេទដែលមានឈ្មោះថា របាំរស្មីដួងចន្ទ ដែលជារបាំមួយប្រភេទមានលក្ខណៈទន់ភ្លន់ សុរាបសា និងរេរាំទៅតាមចង្វាក់នៃបទភ្លេងគួរឲ្យចង់គយគន់។
សូមរីករាយទស្សនានូវផ្ទាំងទស្សនីយភាពនៃការសម្ដែងរបាំរស្មីដួងចន្ទនេះទាំងអស់គ្នា៖