ពិតជារំភើបនៅពេលបានឃើញវីដេអូផ្សាយ​ពាណិជ្ជកម្ម​បរទេស​មួយ​នេះ ថត​នៅក្នុងទឹក​ដីអង្គរ​របស់​យើង

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨​ | ទេសចរណ៍ | 0 |
ពិតជារំភើបនៅពេលបានឃើញវីដេអូផ្សាយ​ពាណិជ្ជកម្ម​បរទេស​មួយ​នេះ ថត​នៅក្នុងទឹក​ដីអង្គរ​របស់​យើង ពិតជារំភើបនៅពេលបានឃើញវីដេអូផ្សាយ​ពាណិជ្ជកម្ម​បរទេស​មួយ​នេះ ថត​នៅក្នុងទឹក​ដីអង្គរ​របស់​យើង

នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មនេះ យើងអាចសន្មត់ថាការផ្សាយពីគ្រឿងអលង្ការរបស់ក្រុមហ៊ុនចិនមួយ។ ក្នុងវីដេអូ​នេះ​មាន​ការ​បង្ហាញ​នៅទិដ្ឋភាពនៃប្រាសាទបុរាណសំខាន់ៗ ដែលមានដូចជាប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តជាដើម។ មិន​ប៉ុណ្ណោះ​ក្នុង​វីដេអូ​នេះ​ក៏​បាន​រំលេច​នូវសំលៀកបំពាក់ប្រពៃណីខ្មែរ ក៏ដូចជាឥរិយាបថ​ទទួលស្វាគមន៍ភ្ញៀវដោយ​ស្នាមញញឹមពី​សំណាក​ប្រជាពលរដ្ឋក្មេងចាស់​ប្រុស​ស្រី​របស់យើងថែមទៀតផង។

យើងដឹងហើយថា តំបន់អង្គរ ជាពិសេសគឺប្រាសាទអង្គរវត្ត ត្រូវបានពិភពលោកទទួលស្គាល់ថា ជាសំណង់ដ៏​អស្ចារ្យ​មួយ​របស់​ពិភពលោក ដោយបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ មកម៉្លេះ ហើយនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រាសាទ​អង្គរវត្តរបស់យើងក៏ ត្រូវបានគេផ្ដល់ចំណាត់ថ្នាក់លេខ១ជា​ទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យ​បំផុតជាប់ៗគ្នាចំនួន៥ឆ្នាំមកហើយ តាមរយៈ​គេហទំព័រ​ដ៏ល្បីល្បាញ​ផ្សេងៗ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៨នេះ។

ដើម្បីជ្រាបកាន់តែច្បាស់ថា វីដេអូផ្សាយពាណិជ្ជកម្មនេះគេចង់និយាយអំពីអ្វី? ហើយមានអ្វីពិសេសខ្លះ​ដែលបានរំ​លេច​នៅក្នុងវីដេអូខ្លី​នេះ សូមរីករាយទស្សនាទាំងអស់គ្នា៖

បញ្ចេញមតិ