គួរឲ្យកោតសរសើរណាស់! បុុរសពិការជើងម្នាក់ស៊ូទ្រាំមកលីសែង ដើម្បីបានកម្រៃចិញ្ចឹមជីវិត
ជីវិតរបស់មនុស្សម្នាក់កើតមកតែងតែមានវាសនាខុសគ្នា ដោយអ្នកខ្លះកើតមកនៅត្រកូលអ្នកមានធូរធារដែលធ្វើឲ្យគេរស់នៅធំធាត់ដោយការទំនុងបម្រុងគ្រប់សព្វយ៉ាងតាំងពីតូចរហូតដល់ធំ ចំណែកអ្នកខ្លះកើតមកក្នុងក្រុមគ្រួសារមានជីវភាពខ្វះខាត តាំងពីតូចក្រូចឆ្មារមកស្គាល់តែភាពលំបាក ស៊ីអត់ស៊ីឃ្លាន មានព្រឹកខ្វះល្ងាច មានល្ងាចខ្វះព្រឹក ដែលគិតទៅទេវតាដូចជាអយុត្តិធម៌ និងមានភាពលម្អៀងណាស់ចំពោះមនុស្សលោកយើើង ហេតុអីចាំបាច់មានអ្នកក្រ មានអ្នកមាន ធ្វើអ្វី?
ហេតុអ្វីមនុស្សម្នាក់ៗមានតែជីវិតមួយដូចគ្នា តែវាសនាកំណត់មកឲ្យរស់នៅក្នុងស្ថានភាពខុសគ្នាឆ្ងាយយ៉ាងនេះ?
លើសពីនេះទៅទៀត វាកាន់តែអយុត្តិធម៌សម្រាប់បុគ្គលខ្លះ ដែលទើបតែចាប់កំណើតមកភ្លាម បែរជាជួបរឿងអកុសលដូចជា ព្រាត់ប្រាស់ក្រុមគ្រួសារ ឬពិការភាពជាដើម។
ប៉ុន្តែទោះបីជាយ៉ាងណាក៏យើងមិនអាចតវ៉ាជាមួយព្រហ្មលិខិតបានដែរ មានតែព្យាយាមឆ្លងកាត់ឧបសគ្គដោយខ្លួនឯង ព្រោះមានតែការតស៊ូទេ ដែលអាចជួយឲ្យឈរបានរឹងមាំនៅលើផែនដីនេះបាន។ ដូច្នេះយើងត្រូវតែចេះជួយខ្លួនឯង លើកទឹកចិត្តខ្លួនឯង និងឲ្យតម្លៃចំពោះខ្លួនឯង។
ដូចនៅក្នុងវីដេអូឃ្លីបរបស់បរទេសមួយនេះ យើងឃើញលោកពូម្នាក់គាត់ពិការជើងម្ខាងហើយ តែគាត់នៅតែព្យាយាមមកធ្វើការលីស៊ីម៉ង់តិ៍ប្ដូរកម្រៃទៀត ដើម្បីជីវិតមួយនេះ ឬក៏ក្រុមគ្រួសាររបស់គាត់ គាត់មិនបាននៅតវ៉ានឹងទេវតា ហើយក៏មិនចាំបាច់ឲ្យមានអ្នកជួយថែរក្សា ឬចិញ្ចឹមគាត់នោះទេ គឺគាត់អាចរស់នៅដោយកម្លាំងរបស់គាត់ខ្លួនឯងបាន។
ដូច្នេះសម្រាប់បុគ្គលគ្រប់រូបដែលមានកាយសម្បទានគ្រប់គ្រាន់ គប្បីណាស់តែមានការត្រិះរិះពិចារណា ព្យាយាមដោះស្រាយបញ្ហា ឬប្រកបរបរណាត្រឹមត្រូវមួយដោយខ្លួនឯង ជៀសវាងការចាំតែទទួលជំនួយពីអ្នកដទៃ ឬក៏ប្រព្រឹត្តអំពើលួចប្លន់របស់របរគេនោះទេ។