សូមទស្សនាការសម្ដែងរបាំនារីកម្ពុជា នៅក្នុងពិធីតាំងពិព័រណ៍វប្បធម៌ចិន-អាស៊ាន (មានវីដេអូ)
នៅក្នុងពិធីតាំងពិព័រណ៍វប្បធម៌ចិន-អាស៊ាន (China-ASEAN Art Education Achievement Exhibition & Performance) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលបានប្រារព្ធឡើងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាយើងក៏បាននាំយកនូវរបាំប្រពៃណីខ្មែរមួយប្រភេទទៅសម្ដែងជូនទស្សនិកជននៅទីនោះផងដែរ។ របាំដែលបានធ្វើការសម្ដែងនៅពេលនោះ គឺមានឈ្មោះថា របាំនារីកម្ពុជា ដែលចូលរួមសម្ដែងដោយក្រុមអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈ។
របាំនារីកម្ពុជា ដែលបានលើកមកសម្តែងនៅពេលនោះ ពិតជាធ្វើឲ្យអ្នកទស្សនាដែលជាជនបរទេសមានការជក់ចិត្ត និង កោតសរសើរជាខ្លាំង ចំពោះការបញ្ចេញកាយវិការយ៉ាងទន់ភ្លន់ទៅតាមចង្វាក់ភ្លេង ប្រកបដោយទឹកមុខញញឹមប្រិមប្រិយបែបនេះ។
វីដេអូនៃការសម្ដែងរបាំនារីកម្ពុជានៅក្នុងពិធីតាំងពិព័រណ៍វប្បធម៌ចិន-អាស៊ាននេះ ក៏ត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ViVi Vichivi យកបង្ហោះផងដែរ ហើយវីដេអូនេះ ក៏ត្រូវបានទទួលការគាំទ្រ និងកោតសរសើរពីសំណាក់បងប្អូនអ្នកលេងហ្វេសប៊ុកខ្លាំងណាស់។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថា ទស្សនីយភាពនៃការសម្ដែងរបាំនារីកម្ពុជានេះ មានភាពទាក់ទាញយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖