ចូលរួមគាំទ្រផលិតផលធ្វើពីដើមត្នោតរបស់ខ្មែរយើងទាំងអស់គ្នា

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ចូលរួមគាំទ្រផលិតផលធ្វើពីដើមត្នោតរបស់ខ្មែរយើងទាំងអស់គ្នា ចូលរួមគាំទ្រផលិតផលធ្វើពីដើមត្នោតរបស់ខ្មែរយើងទាំងអស់គ្នា

ដើមត្នោតជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។ ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។

ដើមត្នោត គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលត្រូវបានកំណត់ជារុក្ខជាតិតំណាងជាតិមួយរបស់ខ្មែរយើងផងដែរ។ ម្យ៉ាងវិញទៀត​តាំងពី​យូរ​លង់​ណាស់មកហើយ ដើមត្នោតនេះត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយជីវិតរស់នៅ​ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរយើង ព្រោះថា ដើមត្នោត ត្រូវប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍តាំងពីគល់ រហូតដល់ស្លឹកតែម្ដង ដូចជាយកដើមវាធ្វើជាទូក ផ្លែវាធ្វើជាចំណីអាហារ ទឹកវាធ្វើជាភេសជ្ជៈ និងស្ករ ចំណែកឯងស្លឹកវាធ្វើជាសម្រាប់ប្រក់ដំបូលផ្ទះជាដើម។ល។

ប៉ុន្តែនៅពេលថ្មីៗនេះ មានសិប្បកម្មមួយឈ្មោះ សានពៅ នៅខេត្តពោធិ៍ បានធ្វើការកែច្នៃដើមត្នោតធ្វើជាវត្ថុអនុស្សាវរីយ៍ និងរបស់របរប្រើប្រាស់​ជាច្រើនប្រភេទ ជាពិសេសគឺគ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយតែម្ដង។

បើតាមបញ្ជាក់ពីសំណាកម្ចាស់សិប្បកម្មនេះ បានឲ្យដឹងថាដើមត្នោតដែលគាត់បានផលិតនេះគឺសុទ្ធតែ​ជា​ផលិតផល​កែច្នៃ​ចេញពី​ដើម​ត្នោត​ដែល​ងាប់ ឬមាន​វ័យ​ចំណាស់​ខ្លាំង ឬ​ត្នោត​ចាស់​ត្រូវ​រន្ទះបាញ់​ដាច់​ចុងតែប៉ុណ្ណោះ​។

សម្រាប់ផលិផលដែលខាងសិប្បកម្មខាងលើផលិតបានមានដូចជា ​ប៉ាន់តែ ត្បាល់ ​ស្លាបព្រា ចានបាយ ចង្កឹះ វែក​បាយ វែក​សម្ល សម ផ្តិល​ ពែង ​អង្រែបុក​គ្រឿង ប្រអប់​ដាក់​ក្រដាសជូត​មាត់ ជាដើម។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ