មហាជនកំពុងចាប់​អារម្មណ៍យ៉ាងខ្លាំង​នូវស្នាដៃគូរគំនូរ​របស់លោក ណាក់ សំណាង (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
មហាជនកំពុងចាប់​អារម្មណ៍យ៉ាងខ្លាំង​នូវស្នាដៃគូរគំនូរ​របស់លោក ណាក់ សំណាង (មានវីដេអូ) មហាជនកំពុងចាប់​អារម្មណ៍យ៉ាងខ្លាំង​នូវស្នាដៃគូរគំនូរ​របស់លោក ណាក់ សំណាង (មានវីដេអូ)

លោក ណាក់ សំណាង (Nak nang) គឺជាសេសអ្នកលេងជាងគំនូរម្នាក់ដែលកំពុងត្រូវបានមហាជន ជាពិហ្វេសបុ៊កចាប់​អារម្មណ៍យ៉ាងខ្លាំង​នូវស្នាដៃគូរគំនូរ​របស់​គាត់។ នៅក្នុងទំព័រហេ្វសបុកមួយរបស់គាត់ដែលមានឈ្មោះថា គំនូរសំណាង គាត់បានបង្ហោះផ្សាយនូវរូបភាពស្នាដៃគំនូររបស់គាត់ ព្រមទាំង​វីដេអូ​ដែល​បង្ហាញ​ពីសកម្មភាពគូរគំនូររបស់គាត់នាពេលថ្មីៗនេះ។

គំនូររបស់គាត់មើលទៅពិតជាមានភាពរស់រវើក និងប្រកបដោយសិល្បៈ ដែលបានបង្ហាញពីវប្បធម៌បុរាណខ្មែរថែមទៀតផង។ ចំពោះស្នាដៃគូររបស់គាត់ យើងឃើញមានដូចជា រូបគំនូរព្រះសង្ឃ រូបគំនូរល្ខោនខោលនៅលើជញ្ជាំង និងរួបគំនូរអប្សរាបែប 3D ជាដើម។ បងប្រុសដែលជាជាងគំនូរមានទេពកោសល្យម្នាក់នេះក៏បានប្រកាសដល់អ្នកដែលគាំទ្រស្នាដៃរបស់គាត់ ឬត្រូវការគាត់គូរគំនូរផ្សេងៗឲ្យនោះ បងប្អូនទាំងអស់គ្នាអាចទំនាក់ទំនងគាត់បានតាមរយៈទូរស័ព្ទលេខ ០១២ ៩៨ ៥៨ ៩០/ ០១០ ៥០ ៥២ ៤៧ ឬតាមហ្វេសប៊ុកឈ្មោះ Nak Nang ដោយគាត់ មានទទួលគូររូប ចម្លាក់ស្នោរ និងឆ្លាក់អក្សរដោយដៃគ្រប់ប្រភេទតាមតម្រូវការរបស់បងប្អូនផងដែរ។

បើចង់ជ្រាបកាន់តែច្បាស់ពីទឹកដៃគូរគំនូររបស់បងប្រុស ណាក់ ណាង យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បញ្ចេញមតិ