ព្រះអគ្គមហេសី ព្រះស្នំ ទាំង ៤៧ អង្គ និង បុត្រា​ បុត្រី ទាំង ៦២ អង្គ របស់ព្រះបាទនរោត្តម

ដោយ៖ ទី សារឿន​​ | ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ព្រះអគ្គមហេសី ព្រះស្នំ ទាំង ៤៧ អង្គ និង បុត្រា​ បុត្រី ទាំង ៦២ អង្គ របស់ព្រះបាទនរោត្តម ព្រះអគ្គមហេសី ព្រះស្នំ ទាំង ៤៧ អង្គ និង បុត្រា​ បុត្រី ទាំង ៦២ អង្គ របស់ព្រះបាទនរោត្តម

ព្រះបាទនរោត្តម (១៨៣៤–១៩០៤) ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេចព្រះអង្គឌួង ហើយបានឡើងសោយរាជ្យ​ពីឆ្នាំ១៨៥៩ ដល់​ឆ្នាំ ១៩០៤។ ព្រះ​បាទ​នរោត្តម​ត្រូ​វ​បាន​គេ​ចាត់​ទុកថា​ជា​ស្តេច​​ខ្មែរ​ទី១ ​នៃ​សម័យ​ខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ព្រះបាទសម្តេចព្រះនរោត្តម បរមរាមទេវាវតារ ទ្រង់អាចចាត់ទុកថាជាព្រះមហាក្សត្រ ដែលមានព្រះរាជសន្តតិវង្សយ៉ាងច្រើនមួយអង្គ ដោយក្នុងនោះព្រះអង្គមានព្រះអគ្គមហេសី និងព្រះស្នំ ចំនួនសរុប ៤៧អង្គ និងបុត្រា បុត្រី ចំនួន ៦២អង្គ។

ខាងក្រោមនេះ គឺជាបញ្ជីរាយព្រះនាមរបស់ព្រះមហេសី និងព្រះស្នំ ព្រមទាំងបុត្រា បុត្រី ទាំងអស់របស់ទ្រង់៖

១. ព្រះមហេសី និងព្រះស្នំ របស់ទ្រង់ទាំង ៤៧អង្គ មានដូចជាៈ

១. ព្រះអង្គម្ចាស់ ផាត់ជុនី
២. ក្រោយឆ្នាំ ១៨៤៨ ព្រះអង្គម្ចាស់ ស្ងួន (បុត្រីពៅនៃព្រះបាទនរាយណ៍រាជាទី៤)
៣. ឆ្នាំ ១៨៥០ ព្រះនាង ទិត្យាជាមាម៉ាន់ដាណម
៤. ឆ្នាំ ១៨៥៧ ម៉ម យាយ
៥. ឆ្នាំ ១៨៥៦ ម៉ម ក្រាង
៦. ឃុន វ៉ារ៉ា (ម៉មវ៉ាន់ ឬម៉មវ៉ូ)
៧. ឆ្នាំ ១៨៥៨ ព្រះនាង កន្ធាម៉ាលីភោគ
៨. ឆ្នាំ ១៨៥៨ ព្រះម្នាងចៅ សុគន្ធរាសានារី
៩. ឆ្នាំ ១៨៥៧ ព្រះនាង ផល្លាទេវី សុដាច្ឆ័ត្រផស
១០. ឆ្នាំ ១៨៥៨ ព្រះនា ងកន្ធរតននារី
១១. ឆ្នាំ ១៨៥៨ សម្តេចព្រះអង្គមហេសី តារាការ (បុត្រីនៃព្រះមហាឧបរាជអង្គអ៊ិម)
១២. ព្រះម្នាង ជាមាសុដាដួងផាន
១៣. ឆ្នាំ ១៨៦១ ព្រះនាងចាមសុជាតិបុស្បានារីតាន (អតីតស្នំនៃព្រះបាទអង្គដួងទី២)
១៤. ឆ្នាំ ១៨៦២ អ្នកមហាហង្សយ៉េង
១៥. ឆ្នាំ ១៨៦២ អ្នកអាន
១៦. ឆ្នាំ ១៨៦៣ ព្រះអង្គម្ចាស់ក្សត្រិយ ឧបុល (បុត្រីនៃព្រះបាទអង្គដួងទី២)
១៧. ឆ្នាំ ១៨៦៤ អ្នកព្រះម្នាង ស្រីទេវីកញ្ញារ៉ា
១៨. ឆ្នាំ ១៨៦៥ ឃុនព្រះ អ្នកញឹក
១៩. ឆ្នាំ ១៨៦៦ អ្នកម្នាង ប៉ក់
២០. ឆ្នាំ ១៨៦៦ ព្រះនាងចាមឧរៃទេវីអប្សរី
២១. ឆ្នាំ ១៨៦៧ អ្នកម្នាង សោម
២២. ឆ្នាំ ១៨៦៤ ចៅចមមាតា​ អៀម បុស្បា (បុត្រីនៃចៅពញ្ញាអភ័យវង្សធិបតី ញ៉ុញ និងលោកជំទាវ(ថាន់ភូយ៉ីង) ថាប់ធីម ប៊ុននាគ)២៣. ឆ្នាំ ១៨៦៥ អ្នកម្នាង ជ័យ
២៤. ឆ្នាំ ១៨៦៩ អ្នកនូ
២៥. ឆ្នាំ ១៨៦៩ អ្នកម្នាង ម៉ម
២៦. ឆ្នាំ ១៨៧០ អ្នកម្នាង កុលាប
២៧. ឆ្នាំ ១៨៧១ អ្នកផ្តាល
២៨. ឆ្នាំ ១៨៧១ អ្នកម្នាង ផាយូ
២៩. ព្រះអង្គម្ចាស់ ឯកណរ
៣០. ឆ្នាំ ១៨៧១ អ្នកម្នាង និមរាមអីសរ
៣១. ព្រះនាងចាមសិរីទេវីអប្សរី
៣២. ឆ្នាំ ១៨៧៣ ព្រះនាង សុដាបវរី
៣៣. ឆ្នាំ ១៨៧៣ អ្នកម្នាង និមក្រុងពាន
៣៤. ឆ្នាំ ១៨៧៤ ព្រះម្នាង កន្ធរ៉ាបុស្បាម៉ាក់ភួង (អ្នកម្នាងក្លិត)
៣៥. ឆ្នាំ ១៨៧៨ អ្នកម្នាង មត
៣៦. ឆ្នាំ ១៨៨៥ ម៉ម នុម៉ាន
៣៧. ឆ្នាំ ១៨៩២ អ្នកម្នាង តាត
៣៨. ឆ្នាំ ១៨៩២ ឃុន ស្ងួន
៣៩. ឆ្នាំ ១៨៩២ ម៉ម សោម
៤០. ម៉ម ជីវ
៤១. ព្រះអង្គម្ចាស់ សុមាងការា
៤២. ឆ្នាំ ១៨៩២ ព្រះនាងចៅ ស្មាម
៤៣. ឆ្នាំ ១៨៩៣ ម៉មឈឺ
៤៤. ឃុនថីម
៤៥. អ្នកម្នាង អៀម ចាប
៤៦. អ្នកម្នាង អៀម ស្រីកញ្ញារ៉ា
៤៧. ឃុនចម បូសុឡា

បុត្រា របស់ទ្រង់មានចំនួន ២៧ ព្រះអង្គ មានដូចជាៈ

១. ព្រះអង្គម្ចាស់ន. ហស្សកណ្ឌ (១៨៥៨ ដល់ ១៨៨៨)
២. ព្រះអង្គម្ចាស់ន. ភ័ក្ខ
៣. ព្រះអង្គម្ចាស់ន. អរុណយុគន្ធរ ជាព្រះរាជឱរសពុទ្ធចៅ (១៨៦០ ដល់ ២៧ មិថុនា ១៩៣៤​បាងកក) ជា​រាជទាយាទ តែត្រូវដកចេញដោយសកម្មភាពប្រឆាំងបារាំង។ រស់នៅនិរទេសនៅ​ប៊ែលស្សិច សិង្ហ​បុរី ឆ្នាំ ១៩០០ និងបាងកក ឆ្នាំ ១៩១៣។
៤. ព្រះអង្គម្ចាស់ន. ផាន់តាវង្ស (១៨៦០ ដល់ ១៩០៩)
៥. ព្រះអង្គម្ចាស់ន. ដួងចក្រ (១៨៦១ ដល់ ២៥ មិនា ១៨៩៧ ដែលហ្វា អាល់ហ្សេរី) គាំទ្រ​សកម្ម​ភាព​ប្រឆាំងបារាំងឆ្នាំ ១៨៨៥ ដល់ ១៨៨៦។ ចាប់ខ្លួនបានដោយបារាំងខែ មេសា ១៨៩០ ​ក្រោយមក​ភៀស​ខ្លួន​ទៅ​បាងកក ឆ្នាំ ១៨៩១ ធ្វើដំណើរទៅ ប៉ារីសខែ មិថុនា ១៨៩៣។ និរ​ទេសទៅអាល់ហ្សេរី ខែសីហា ១៨៩៣​។
៦. ព្រះអង្គម្ចាស់ន. ហិម៉ារ៉ា (១៨៦៣ ដល់ ១៨៩០)
៧. ព្រះអង្គម្ចាស់ន. មយ៉ូរ៉ា (១៨៦៤ ដល់ ១៩១៨ បាត់ខ្លួននៅប្រទេសវៀតណាម) និរទេសមួយជិវិតទៅភាគខាង​ជើងឡាវ ទីក្រុង​ស៊ាង​ខួ​ង ​ឆ្នាំ១៩១៦។
៨. ព្រះអង្គម្ចាស់ន. ភីយ (១៨៦៦ ដល់ ១៨៨៨)
៩. ព្រះអង្គម្ចាស់ន. សុគន្ធបទ (១៨៦៧ ដល់ ១៨៨៨)
១០. ព្រះអង្គម្ចាស់ន. មគ្គវ័ន្ត (១៩៦៧ ដល់ ១៩១៤)
១១. ព្រះអង្គម្ចាស់ន. រយ៉ា (១៨៦៨ ដល់ ក្រោយឆ្នាំ ១៩០៩)
១២. ព្រះអង្គម្ចាស់ន. ម៉ាយ៉ូរ៉េត (១៨៦៩ ដល់ ១៨៩០)
១៣. ព្រះអង្គម្ចាស់ន. ចម្រើនឬទ្ធិ (១៨៦៨ ដល់ ១៩១០)
១៤. ព្រះអង្គម្ចាស់ន. កេសរ៉ា (១៨៦៩ ដល់​ ១៩០៩)
១៥. ព្រះអង្គម្ចាស់ន. បទុមា
១៦. សម្តេចក្រុមព្រះអង្គមហាសេនាបតី ព្រះរាជអយ្យកោ ន. ភានុវង្ស (១៨៧១ ដល់ ១៩៣៤)
១៧. ព្រះអង្គម្ចាស់ន. ដួងសាម៉ូរ៉ា (១៨៧១ ដល់ ១៨៩០)
១៨. ព្រះអង្គម្ចាស់ន. រដ្ឋានេត្រ (កើត ១៨៧១)
១៩. ព្រះអង្គម្ចាស់ន. សាឡាវ៉ាន់ (១៨៧២ ដល់ ១៩២៤)
២០. ព្រះអង្គម្ចាស់ន. រយ៉ា (១៨៧២ ដល់ ១៩០៧)
២១. ព្រះអង្គម្ចាស់ន. កេតដា
២២. សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ សម្តេចព្រះរាជអយ្យកោ ន. សុធារស​ (១៨៧២ ដល់ ១៩៤៥) អភិ. សម្តេចព្រះអយ្យិកាកថានីកល្យាណីរាជាសុដាភគវត្តី ន.ផង៉ាង៉ាម
២៣. ព្រះអង្គម្ចាស់ន. ក្រាសុងសារីវង្ស (ក្រេសានសូរិយាវង្ស) (១៨៧២ ដល់ ១៩០៩)
២៤. ព្រះអង្គម្ចាស់ន. ម៉ាតារី (១៨៧៤ ដល់ ១៩២០)
២៥. សម្តេចក្រុមព្រះមហាសេនាបតី ន. សុត្ថាវង្ស (១៨៧៦ ដល់ ១៩១៨)
២៦. ព្រះអង្គម្ចាស់ន. សក្ខិរិយាវង្ស (១៨៧៦ ដល់ ១៩២០)
២៧. ព្រះអង្គម្ចាស់ន. ច័ន្រ្ទលេខា (១៨៩០ ដល់ ២៨ ឧសភា ១៩៧១)

បុត្រី របស់ទ្រង់មានចំនួន ៣៤ ព្រះអង្គ មានដូចជាៈ

០១. ព្រះអង្គម្ចាស់ន. កម្ពុជារាជសុដាដួង (១៨៥០ ដល់ ១៩១៣)
០២. ព្រះអង្គម្ចាស់ន. ភួងកម្ពុជារតន (១៨៥៥ ដល់ ១៩១៣)
០៣. ព្រះអង្គម្ចាស់ន. ភួងម៉ាលី (១៨៥៨ ដល់ ១៩១៣)
០៤ ព្រះអង្គម្ចាស់ន. កុសុម៉ា (១៨៥៨ ដល់ ១៩១៣)
០៥. ព្រះអង្គម្ចាស់ន. ភោគ (១៨៥៨ ដល់ ១៨៩០)
០៦. សម្តេចចៅហ្វាន. ចន្ទរក្សអម្ពរ (១៨៥៩ ដល់ ១៩៣២)
០៧. ព្រះអង្គម្ចាស់ន. ល្អងនួន (១៨៦១ ដល់ ១៩៣២)
០៨. ព្រះអង្គម្ចាស់ន. កុយ (១៨៦១ ដល់ ១៨៨៨)
០៩. ព្រះអង្គម្ចាស់ន. មរចន្ទ (១៨៦៣ ដល់ ១៩៣២)
១០. ព្រះអង្គម្ចាស់ន. ករណ្ណិកាកែវ (១៨៦៣ ដល់ ១៩២០)
១១. ព្រះអង្គម្ចាស់ន. វណ្ណា (១៨៦៣ ដល់ ១៨៩៣)
១២. ព្រះអង្គម្ចាស់ន. វាស្មា (១៨៦៤ ដល់ ១៩០៩)
១៣. ព្រះអង្គម្ចាស់ន. ត្រឡោ (១៨៦៤ ដល់ ១៨៨៨)
១៤. ព្រះអង្គម្ចាស់ន. យាយកន្ថា (កើត ១៨៦៦)
១៥. ព្រះអង្គម្ចាស់ន. សុដាវត្តី (១៨៦៦ ដល់ ១៩០០)
១៦. ព្រះអង្គម្ចាស់ន. សុម៉ាលី (១៨៦៧ ដល់ ១៩០៤)
១៧. ព្រះអង្គម្ចាស់ន. សុម៉ាវត្តី (១៨៦៩ ដល់ ១៩៣២)
១៨. ព្រះអង្គម្ចាស់ន. កញ្ចនារី (កើត ១៨៦៨)
១៩. ព្រះអង្គម្ចាស់ន. ម៉ារី (កើត ១៨៧០)
២០. ព្រះអង្គម្ចាស់ន. ប្រាថាម៉ាន់ (១៨៧០ ដល់ ១៩២៦)
២១. ព្រះអង្គម្ចាស់ន. ក្រឆាង (១៨៧១ ដល់ ១៩២០)
២២. ព្រះអង្គម្ចាស់ន. ប្រាថមម៉េដ (១៨៧១ ដល់ ១៩០៤)
២៣. សម្តេចព្រះសាវ៉ាងវឌ្ឍនារាជកន្និដ្ឋាចារណរដ្ឋម៉ាលីកា (១៨៧១ ដល់ ១៨ មិនា ១៩៥១)
២៤. ព្រះអង្គម្ចាស់ន. យផាន់ថា (១៨៧២ ដល់ ១៩៥៧)
២៥. ព្រះអង្គម្ចាស់ន. ឧម៉ាទេវី (១៨៧២ ដល់ ១៩១៣)
២៦. ព្រះអង្គម្ចាស់ន. ស្រីសោម៉ាទេវី (១៨៧៣ ដល់ ១៩០៤)
២៧. ព្រះអង្គម្ចាស់ន. វិជាវរតនា (កើត ១៨៧៣)
២៨. ព្រះអង្គម្ចាស់ន. នឹមនងឡាក់ (១៨៧៤ ដល់ ១៩២៦)
២៩. សម្តេចព្រះអយ្យិកាកថានីកល្យាណីរាជាសុដាភគវត្តីផង៉ាង៉ាម (១៨៧៤ ដល់ ១៩៤៤) អភិ. សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ សម្តេចព្រះរាជអយ្យកោ ន. សុធារស
៣០. ព្រះអង្គម្ចាស់ន. សុភ័ណ្ឌ (១៨៧៩ ដល់ ១៩២៦)
៣១. ព្រះអង្គម្ចាស់ន. សោម៉ាម៉ាន់ (១៨៨៦ ដល់ ១៩២០)
៣២ ព្រះអង្គម្ចាស់ន. ទេពសុងសារិកាន (១៨៩៣ ដល់ ១៩០៤)
៣៣ ព្រះអង្គម្ចាស់ន. ឆ្លើមក្វាន់ (១៨៩៣ ដល់ ១៩០៩)
៣៤ ព្រះអង្គម្ចាស់ន. ឆើតឆីង (១៨៩៤ ដល់ ១៩២៦)

 

ប្រភពពី៖ wikipedia

បញ្ចេញមតិ