ការច្រៀងបទល្ខោនយីកេ យ៉ាងពិរោះរណ្ដំ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
ការច្រៀងបទល្ខោនយីកេ យ៉ាងពិរោះរណ្ដំ (មានវីដេអូ) ការច្រៀងបទល្ខោនយីកេ យ៉ាងពិរោះរណ្ដំ (មានវីដេអូ)

ល្ខោន​យីកេ គឺជា​ល្ខោន​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់ និង​មាន​ដើម​កំណើត​ក្នុង​ទឹក​ដី​ខេត្ត​តាកែវ តាំង​ពី​សម័យ​នគរ​ភ្នំ​មក​ម្ល៉េះ គឺ​ចន្លោះ​សតវត្សរ៍​ទី​១ និង ទី​៦​ នៃ​គ្រិស្ត​សក​រាជ។​ ទម្រង់​ល្ខោន​នេះ​អាច​រស់​រាន​មាន​ជីវិត​គង់​វង្ស​រហូត​មក​ទល់​សព្វ​ថ្ងៃ​គឺ​អាស្រ័យ​លើ​ការ​អភិរក្ស​យ៉ាង​ខ្ជាប់​ខ្ជួន​ដោយ​ក្រុម​សិល្បករ សិល្ប​ការិនី​ក្នុង​ខេត្ត​តាកែវ។

នៅក្នុងវីដេអូឃ្លីបខាងក្រោមនេះ គឺបានបង្ហាញពីការហាត់រៀនរាំ និងការច្រៀងបទយីកេពីសំណាក់សិល្បករជើងចាស់ ឬលោកគ្រូអ្នកគ្រូដល់ប្អូនៗជាយុវជននៅក្នុងឱកាសដែល​ប្រទេសកម្ពុជានិងប្រទេសម៉ាឡេធ្វើបទបង្ហាញផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក កាលពីថ្ងៃទី២៧ ខែ០៨ ឆ្នាំ២០១៨ កន្លងមក ដោយសំដៅលើល្ខោនយីកេ!នេះតែម្ដង!

គួរឲ្យកត់សម្គាល់ផងដែរថា ទម្រង់ល្ខោនយីកេនេះ គឺតែងតែលឺមានអ្នកចម្រៀងមួយក្រុមចាំច្រៀងបន្ទឺរ និងច្រៀងរៀបរ៉ាប់ពីដំណើរនៃសាច់រឿងផងដែរ តែកម្របានឃើញមុខមាត់ផ្ទាល់របស់ពួកគាត់ណាស់។

ដូច្នេះបើចង់ជ្រាបកាន់តែច្បាស់ថាការច្រៀងរៀបរាប់បែបយីកេនេះ មានសេចក្ដីពិរោះរណ្ដំបែបណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បញ្ចេញមតិ