មិនសរសើរមិនបាន! ពីដីស្រែប្រែជាអាងហែលទឹកមួយយ៉ាងឡូយ!

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
មិនសរសើរមិនបាន! ពីដីស្រែប្រែជាអាងហែលទឹកមួយយ៉ាងឡូយ! មិនសរសើរមិនបាន! ពីដីស្រែប្រែជាអាងហែលទឹកមួយយ៉ាងឡូយ!

មិនសរសើរមិនបាន! បុរសម្នាក់នេះអាចជីកដីស្រែធ្វើជាអាងហែលទឹកមួយយ៉ាងឡូយដោយដៃទាំងគូរបស់គាត់។

នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេល ៤ នាទី និង ៧ វិនាទីនេះ បានបង្ហាញពីសកម្មភាព​របស់​បុរសម្នាក់​ធ្វើការជីក​គោស​នៅដីស្រែ​ធ្វើជាអាងហែលទឹក​មួយ​យ៉ាង​ស្រស់​ស្អាត។ ហើយការធ្វើនោះទៀតសោត គឺគាត់បានប្រើដៃ​របស់គាត់​ទាំងគូ​ដើម្បីសាងសង់អាង​ហែលទឹកនេះឡើង ដោយរួមទាំងការជីកដី ការធ្វើឥដ្ឋ និងការ​រៀប​ឥដ្ឋផ្គុំឡើងចេញជារាងអាងហែរទឹកតែម្ដង។ ចំណែកប្រព័ន្ទបង្ហូរទឹកដើម្បីចាក់បំពេញអាង ក៏ត្រូវបានគាត់រៀបចំបំពង់បង្ហូរដោយខ្លួនឯងផងដែរ គឺវាងាយស្រួល និងចំណេញពេលថែមទៀតផង។ ជាពិសេសទៀតនោះ មិនត្រឹមតែការជីកធ្វើជាអាងហែលទឹកដែលមានម៉ូតស្អាត ដោយមានច្រើនជាន់ ច្រើនថ្នាក់នោះទេ សូម្បីតែទីធ្លាជុំវិញអាងហែលទឹកនេះ ក៏គាត់មានរៀបចំធ្វើជាសួនច្បារ និងកន្លែងអង្គុយលេងបានយ៉ាងស្អាតផងដែរ

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ពីសកម្មភាព​និងស្នាដៃរបស់គាត់ថាពិសេសប៉ុនណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បញ្ចេញមតិ