របាំតាយ៉ែ ដែលសម្តែងដោយនរោត្តមបុប្ផាទេវី ដើម្បីបួងសួងដល់រាជបុត្រី នរោត្តម គន្ធបុប្ផា (មានវីដេអូ)
របាំតាយ៉ែ ដែលសម្តែងដោយនរោត្តមបុប្ផាទេវី ដើម្បីបួងសួងដល់រាជបុត្រី នរោត្តម គន្ធបុប្ផា
សូមបញ្ជាក់ផងដែរថា សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ទ្រង់បានចូលហាត់របាំតាំងពីមានព្រះជន្ម ៥ វស្សា មកម៉្លេះ ដោយទ្រង់ត្រូវបានគេចាត់ទុកថាជាតួឯករបាំអប្សរាដំបូងគេបង្អស់របស់ខ្មែរ និងជាបុគ្គលមួយរូបដែលបានជួយឲ្យរបាំអប្សរាមានភាពល្បីល្បាញលើឆាកអន្តរជាតិ និងអាចថែរក្សាបានគង់វង្សរហូតមកដល់បច្ចុប្បន្ននេះ។
ចំណែកព្រះរាជបុត្រី នរោត្តម គន្ធបុប្ផា ព្រះអង្គគឺជាព្រះរាជធីតាអង្គទី៨ និងជាបុត្រីសំណព្វ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលទ្រង់សព្វព្រះរាជហឬទ័យយ៉ាងក្រៃលែង តែគួរឲ្យសោកស្ដាយដែលទ្រង់បានសោយទិវង្គតទាំងព្រះជន្មនៅក្មេងវស្សានៅឡើយ (១៩៤៨-១៩៥២)។ ហើយដើម្បីទុកជាការចងចាំ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានប្រសិទ្ធិនាមព្រះរាជបុត្រី នរោត្តម គន្ធបុប្ផា ដាក់លើមន្ទីរសម្រាប់ព្យាបាលកុមារមួយឈ្មោះថា មន្ទីរពេទ្យគន្ធបុប្ផា ដែលបច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៥សាខាហើយនៅទូទាំងប្រទេស។
អត្ថបទដោយ៖ ទី សារឿន
សូមរីករាយទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
