អត្ថន័យ​នៃ​ចម្លាក់​រូប​ត្រី​លើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរ

ដោយ៖ ហឹម សុវណ្ណ​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
អត្ថន័យ​នៃ​ចម្លាក់​រូប​ត្រី​លើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរ អត្ថន័យ​នៃ​ចម្លាក់​រូប​ត្រី​លើ​ប្រាសាទខ្មែរ​បុរាណ​ក្នុង​សម័យ​អង្គរ

តាមរយៈចម្លាក់ត្រី ជាក្បាច់ត្រឡោតទាបនៃប្រាសាទបាយ័ន ព្រលានព្រះគម្លង់ និងប្រាសាទអង្គរវត្ត យើងឃើញមានការពិពណ៌នានូវប្រភេទត្រីទឹកសាបខ្មែរជាច្រើនឥតគណនា ដូចជា ត្រីព្រួល ត្រីគ្រុំ ត្រីគល់រាំង ត្រីអណ្ដែង ត្រីឆ្ដោរជាដើម ។ ចុះហេតុដូចម្ដេចបានជាបុព្វបុរសខ្មែរឆ្លាក់ត្រីច្រើនម្ល៉េះ? តើខ្មែរបុរាណចង់បង្ហាញអ្វីទៅសាសនឹកជន ដែលមកទស្សនានៅស្ថានទាំងនោះ?

 

តាមពិតផ្ទាំងចម្លាក់ត្រីទាំងនោះអាចចែកជា ៣ ប្រភេទ ៖
ទី១. ចម្លាក់ត្រីទាក់ទងទៅនឹងទេវកថាដូចជា រឿងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ដែលមានប្រវែងប្រមាណជា ៥០ ម៉ែត្រ។
ទី២. ចម្លាក់ត្រីដែលទាក់ទងទៅនឹងរឿងព្រេងដែលមានលក្ខណៈអច្ឆរិយដូចជា ចម្លាក់រឿងជាច្រើនផ្ទាំងស្ដីពីរឿងព្រេងមួយដ៏ល្បីល្បាញ នាសម័យវប្បធម៌បាយ័ន ឈ្មោះរឿងប្រទ្យុម្ន។
ទី៣. ចម្លាក់ប្រភេទត្រី ដែលមាននៅតាមដងទន្លេសាប ឬបឹងបួរខ្មែរ។

ទោះជាត្រីទាំងនោះ មាននៅក្នុងធម្មជាតិក្ដី ឬមិនមានក្នុងធម្មជាតិក្ដី ជាការពិតណាស់ដែលសិល្បករខ្មែរបុរាណចង់បង្ហាញនូវភាពសម្បូរណ៍បែបនៃប្រភេទត្រីទឹកសាបនាសម័យបុរាណនោះ ដែលជាប្រភពនៃវឌ្ឍនភាព នៃវប្បធម៌អារ្យធម៌ខ្មែរនាសម័យមហាអង្គរយ៉ាងប្រាកដ។ តាមពិតបើយើងពិនិត្យឲ្យស៊ីជម្រៅ ចម្លាក់ត្រីទាំងនោះពិតជាពុំមែនត្រូវបានឆ្លាក់ឡើងគ្រាន់តែលំអភែ្ន កតែប៉ុណ្ណោះទេ ក៏ប៉ុន្ដែជានិមិត្តរូបនៃធនធានសម្បត្តិធម្មជាតិរបស់នគរខ្មែរយ៉ាងប្រាកដ។
ម.ត្រាណេ

បញ្ចេញមតិ