ការវិវត្តនៃប្រាក់រៀល របស់ខ្មែរ ពីសង្គមនិយមទៅជាសេរីនិយម
ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រវត្តិសាស្រ្តប្រទេសកម្ពុជាបានឆ្លងកាត់របបដឹកនាំយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យការវិវត្តនានា ទាំងសង្គម នយោបាយ និងសេដ្ឋកិច្ច គឺមានការប្រែប្រួលជាបន្តបន្ទាប់។
ជាក់ស្ដែងចាត់តាំងពីកម្ពុជាទទួលបានឯករាជ្យពីបារាំង ឆ្នាំ១៩៥៣ មក ប្រទេសកម្ពុជាបានឆ្លងកាត់របបដឹកនាំជាច្រើនសម័យកាលដូចជា៖ សង្គមរាស្រ្តនិយម ១៩៥៥-១៩៧០, សាធារណរដ្ឋខ្មែរ (លន់ នល់) ១៩៧០-១៩៧៥, កម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ១៩៧៥-១៩៧៩, សាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៧៩-១៩៨៩, រដ្ឋកម្ពុជា ១៩៨៩-១៩៩៣, អ៊ុនតាក់ (អង្គការសហប្រជាជាតិ) ១៩៩២-១៩៩៣, ព្រះរាជាណាចក្រកម្ពុជា ១៩៩៣-បច្ចុប្បន្ន។
ដូចដែលបានពោលខាងលើ រាល់ពេលមានការផ្លាសប្ដូររបបដឹកនាំប្រទេស ការវិវត្តសំខាន់ៗតែងតែកើតមានឡើង ទើបយើងឃើញនៅផ្នែកសេដ្ឋកិច្ចនៃប្រទេសជាតិមួយនេះ ក៏មានការប្រែប្រួលខ្លាំងណាស់ដែរ ជាពិសេសគឺ ក្រដាសប្រាក់រៀល ដែលជារូបិយប័ណ្ណរបស់ជាតិ គឺមានការផ្លាស់ប្ដូរជាញឹកញាប់ផងដែរ។
នៅក្នុងវីដេអូឃ្លីបរបស់ ស.ស.រ (SOSORO MUSEUM) ស្ដីពី “ការវិវត្តនៃប្រាក់រៀល” មួយនេះបានបង្ហាញពីការវិវត្តនៃប្រាក់រៀលរបស់កម្ពុជាពីសង្គមនិយមទៅជាសេរីនិយម។
អត្ថបទដោយ៖ ទី សារឿន
សូមទស្សនាវីដេអូស្តីពី ការវិវត្តនៃប្រាក់រៀល របស់ខ្មែរយើងទាំងអស់គ្នា៖