” ស្នងភ្នែក ” ឬ ” វ៉ែនតា “

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
” ស្នងភ្នែក ” ឬ ” វ៉ែនតា “ ” ស្នងភ្នែក ” ឬ ” វ៉ែនតា “

ការពន្យល់៖
វ៉ែនតា ឬ ស្នងភ្នែក

– ពាក្យ « វ៉ែន » មានន័យថា រង្វង់​មូល​; ប្រដាប់​សម្រាប់​ឆ្លុះ​ស្រមោល; ពពិល…។
– រីឯពាក្យ « តា » មានន័យថា ភ្នែក

ដូចនេះ ពាក្យ ” វ៉ែនតា ” គឺសម្តៅលើ កែវ​ស្នង​ភ្នែក គឺ​កែវ​សម្រាប់​ពាក់​ជា​ជំនួយ​ភ្នែក ដែល​ស្រវាំង​ឲ្យ​ភ្លឺ​ច្បាស់​ឬ​ជា​ជំនួយ​ឲ្យ​ស្រួល​ភ្នែក ។
– ខ្មែរ​សម័យបុរាណ ​ហៅ « ស្នងភ្នែក » ។

រាជសព្ទ័ ហៅ « ស្នង​ព្រះ​នេត្រ » ( ជនជាតិខ្មែរគួរ​ធ្វើ​ទម្លាប់​ហៅ​តាម​នេះ ឲ្យ​ត្រូវ​នឹង​ខ្មែរ​ក្នុង​បុរាណ​សម័យ​វិញ ហៅ​យូរៗ​ទៅ​គង់​នឹង​ថ្នឹក​​មាត់​ពុំ​ខាន ) ។

– សម្រាប់​ភិក្ខុ​សង្ឃ​ហៅ « ស្នង​នេត្រា » ។

– ហៅ​ជា​បាលី​ថា « ចក្ខុបត្ថម្ភក » អានថា ( ច័ក-​ខុ-​ប៉ាត់-​ថ័ម-​ភក់ ) ប្រែថា « កែវ​ជា​ជំនួយ​ភ្នែក » ។


– រូបជនជាតិខ្មែរពាក់ស្នងភ្នែក ក្នុងរាជកាល ហ្លួង សុីសុវត្ថិ មុនីវង្ស ថតនៅ គ.ស. ១៩៣៨


ប្រភពរូប ៖ FOTOTHEK
Colorise & Old photos of Cambodia
– ប្រភពអត្ថបទ ៖ ដកស្រង់ទាំងស្រុង ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត ។

 

 

 

បញ្ចេញមតិ