ហេតុអ្វីបានជាគេហៅថា “ល្ខោនខោលវត្តស្វាយអណ្ដែត”?
វត្តស្វាយអណ្ដែត មានទីតាំងនៅតាមមាត់ទន្លេក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ វត្តស្វាយអណ្ដែត មានលក្ខណៈពិសេសប្លែកពីវត្តដទៃ ដោយសារតែវត្តនេះ មានវង់ល្ខោនខោលផ្ទាល់ខ្លួន ដែលគេហៅថា “ល្ខោនខោលវត្តស្វាយអណ្ដែត”។ ជារៀងរាល់ឆ្នាំ គេតែងធ្វើពិធីសំពះគ្រូ លៀងមេមត់បង់បត់ សុំសេចក្ដីសុខដល់កូនសិស្សល្ខោនខោល និងអ្នកស្រុកអ្នកភូមិ។ ពិធីនេះតែងតែប្រារព្ធធ្វើក្រោយពិធីសង្រ្កាន្តឆ្នាំថ្មីរួច។ តាមសង្ឃដីការព្រះគ្រូចៅអធិការ ជា ប៊ុនធឿន ដែលជាចៅអធិការជំនាន់ទី៧ បានឲ្យដឹងថា ដើមកំណើតនៃវត្តនេះ មានអាយុកាលប្រហាក់ប្រហែលនឹងកំណើតរាជធានីភ្នំពេញដែរ៕
បញ្ចេញមតិ
ស្លាក
អត្ថបទទាក់ទង