សម្បត្តិវប្បធម៌ចំនួន ៥០ ត្រូវបានស្នើសុំដាក់​ជាសម្បត្តិ​វប្បធម៌​បេតិកភណ្ឌពិភពលោកនាចុងឆ្នាំ ២០១៨នេះ

ដោយ៖ ទី សារឿន​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
សម្បត្តិវប្បធម៌ចំនួន ៥០ ត្រូវបានស្នើសុំដាក់​ជាសម្បត្តិ​វប្បធម៌​បេតិកភណ្ឌពិភពលោកនាចុងឆ្នាំ ២០១៨នេះ សម្បត្តិវប្បធម៌ចំនួន ៥០ ត្រូវបានស្នើសុំដាក់​ជាសម្បត្តិ​វប្បធម៌​បេតិកភណ្ឌពិភពលោកនាចុងឆ្នាំ ២០១៨នេះ

អង្គការ UNESCO នឹង​ធ្វើការ​ត្រួត​ពិនិត្យ​លើ​ឯកសារ​របស់​ប្រទេស​នីមួយៗ នៅក្នុង​កិច្ច​ប្រជុំ​របស់​ខ្លួន នា​អំឡុង​ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ហើយគិតមកដល់ពេលនេះ អគ្គ​លេខាធិការ​ដ្ឋាននៃ​អង្គការ UNESCO បាន​ទទួល​ឯកសារ​ចំនួន ៥០ ពីប្រទេស​នានាពីបណ្ដាប្រទេសជុំវិញពិភពលោក ដែល​បាន​​បំពេញ​បែបបទស្នើ​សុំដាក់​សម្បត្តិ​វប្បធម៌​របស់ខ្លួន ជាសម្បត្តិ​បេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំរបស់ខ្លួននាចុងឆ្នាំនេះ។

ចំពោះប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ានយើងនេះ ក៏មាន​ប្រទេស​ចំនួន ៥ ផងដែរ ដែល​បាន​​ស្នើ​សុំដាក់​សម្បត្តិ​វប្បធម៌​របស់ខ្លួនជាសម្បត្តិ​បេតិកភណ្ឌពិភពលោកក្នុង​ចំណោម​ឯកសារ​ទាំង៥០នោះ។

ប្រទេសទាំង៥នោះរួមមាន៖

កម្ពុជា៖ ល្ខោន​ខោល វត្ត​ស្វាយអណ្ដែត (ដាក់ឯកសារ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)

ថៃ៖ ល្ខោន Khon (ដាក់ឯកសារ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧)

ឡាវ៖ សិល្បៈ​​នៃ​ការ​ត្បាញ​​ Traditional art of Naga weaving (ដាក់ឯកសារ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧)

ម៉ាឡេស៊ី៖ របាំប្រពៃណី​ Dondang Sayang (ដាក់ឯកសារ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧)

ណ្ឌូណេស៊ី រួមគ្នាជាមួយ​ ម៉ាឡេស៊ី៖ ទម្រង់​សិល្បៈ Pantun (ជាទម្រង់​សិល្បៈ​នៃ​ការ​និយាយ​សម្ដែង​លើ​ឆាក ជាលក្ខណៈ​កំណាព្យ ឬនិយាយឆ្លើយឆ្លង​គ្នា​)។ (ដាក់ឯកសារ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧)

សូមបញ្ជាក់ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ៥ គឺ​មាន​តែ​កម្ពុជាទេ ដែល​​បាន​ស្នើ​ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន (ល្ខោន​ខោល) ​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ដែល​ត្រូវ​ការពារ និងអភិរក្ស​បន្ទាន់ (Urgent Safeguarding List) ខណៈប្រទេស​អាស៊ាន ៤ ទៀត បាន​ស្នើ​ដាក់​ក្នុង​បញ្ជី​តំណាង ឬ Representative List តែប៉ុណ្ណោះ ។

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ