មកស្គាល់សម្បត្តិវប្បធម៌ទាំង៧ របស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

កម្ពុជាគឺជាប្រទេសមួយដែលមានដើមកំណើតយូរលង់ណាស់មកហើយ ហើយក៏ជាប្រទេសមួយដែលសម្បូរទៅដោយមរតកធម្មជាតិ និងមរតកវប្បធម៌ជាច្រើនឥតគណនា ទាំងមរតកវប្បធម៌រូបី និងមរតកវប្បធម៌អរូបិយ។ មរតកដែលបុព្ចបុរសបានបន្សល់ទុកមកទាំងអស់នោះសុទ្ធតែត្រូវបានចាត់ទុកជាសម្បត្តិដ៏មានតម្លៃសំខាន់កូនខ្មែរជំនាន់ក្រោយ ហើយក៏មានមរតកមួយចំនួនត្រូវបានពិភពលោកចាត់ទុក និងទទួលស្គាល់ជាសម្បត្តិបេតិភណ្ឌពិភពលោកផងដែរ។
មកដល់ពេលនេះ កម្ពុជាមានសម្បត្តិវប្បធម៌ចំនួន ៧ហើយ ដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយក្នុងនោះមានសម្បត្តិវប្បធម៌រូបីចំនួន ៣ និងសម្បត្តិវប្បធម៌អរូបីចំនួន ៤។
+ សម្បត្តិវប្បធម៌រូបីចំនួន ៣ ដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន៖
១. តំបន់អង្គរវត្ត ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
២. ប្រាសាទព្រះវិហារ ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
៣. តំបន់ប្រាសាទសំបូរព្រៃគុក ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨កក្កដា ឆ្នាំ២០១៧។
+ សម្បត្តិវប្បធម៌អរូបីចំនួន ៤ ដែលត្រូវបានអង្គការយូណេស្គូដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន៖
១. របាំព្រះរាជទ្រព្យ ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។
២. ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
៣. ល្បែងទាញព្រ័ត្រ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ តែកម្ពុជា ជាសមាជិកមួយក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះ រួមមាន កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីនផងដែរ។
៤. ចាប៉ីដងវែង ៖ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់។