រូបសំណាក ព្រាបសន្តិភាព ដែលសាងសង់ឡើងពីកាកសំណល់អាវុធ

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
រូបសំណាក ព្រាបសន្តិភាព ដែលសាងសង់ឡើងពីកាកសំណល់អាវុធ រូបសំណាក ព្រាបសន្តិភាព ដែលសាងសង់ឡើងពីកាកសំណល់អាវុធ

រូបសំណាក ព្រាបសន្តិភាព នេះមានទីតាំងស្ថិតនៅឧទ្យានសានដ័រសុន ក្បែររមណីយដ្ឋានវត្តភ្នំ ទល់មុខនឹងមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។

រូបសំណាកព្រាបសន្តិភាពនេះ គឺមានលក្ខណៈដូចគ្នានឹងរូបសំណាកនាគរាជសន្តិភាពមួយនៅខេត្តបាត់ដំបងផងដែរ ដោយរូបសំណាក​ទាំង២នេះ ត្រូវបានសាងសង់ឡើងពីកាកសំណល់អាវុធ ដែលធ្វើការប្រមូលបានពី​ប្រជា​ពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងត្រូវបានកម្ទេចក្រោយពេលបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ។

រូបសំណាកព្រាបពាំផ្កាឈូកនេះ គឺជាតំណាងឲ្យសុខសន្តិភាព ស្ថេរភាព និងគ្មានអំពើហឹង្សាក្នុងសង្គមខ្មែរទាំងមូល។

ចំណែករចនាបថ និងសោភ័ណភាពរបស់រូបសំណាកទាំង២នេះ គឺពិតជាគួរឲ្យកោតសរសើរ និងចាប់អារម្មណ៍ដូចគ្នា។

បើ​យើង​ពិនិត្យ​រូប​សំណាក​នេះ​ឲ្យបាន​​ជិត​ យើង​នឹង​ឃើញ​មាន​ដែក​ចុង​កាណុង​កាំភ្លើង​AK​ជា​ច្រើន​ ដែលត្រូវ​បាន​គេ​ផ្សារភ្ជាប់​គ្នា​ ដោយ​រំលេច​ចេញ​ជា​រូបព្រាបមួយក្បាល​ ប្រកប​ដោយ​ក្បាច់​ផ្កា​ភ្ញី​របស់​ខ្មែរ​យ៉ាង​ល្អ​វិចិត្រ​។

បញ្ចេញមតិ