ពិតជាពិសេសណាស់! ប្រាសាទអង្គរវត្តធ្វើពីស្ករសូកូឡាសុទ្ធ ដោយយុវជនខ្មែរមួយក្រុម

ដោយ៖ ទី សារឿន​​ | ថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨​ | កម្សាន្ត | 0 |
ពិតជាពិសេសណាស់! ប្រាសាទអង្គរវត្តធ្វើពីស្ករសូកូឡាសុទ្ធ ដោយយុវជនខ្មែរមួយក្រុម ពិតជាពិសេសណាស់! ប្រាសាទអង្គរវត្តធ្វើពីស្ករសូកូឡាសុទ្ធ ដោយយុវជនខ្មែរមួយក្រុម

ប្រាសាទអង្គរវត្ត មិនត្រឹមតែជាប្រាសាទអឆ្ឆរិយមួយដែលមានតម្លៃជាសកល ដោយត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទ​អង្គវត្តនេះ​គឺជានិមិត្តរូប​នៃប្រទេស​កម្ពុជា​យើង​ទាំង​មូល ដោយយើងបានប្រើរូបនិមិត្តសញ្ញានៃប្រាសាទនេះនៅលើទង់ជាតិ និងលិខិតស្នាមផ្លូវការជាច្រើនថែមទៀតផង។

ហេតុដូច្នេះហើយ ទើបកូនខ្មែរជំនាន់ក្រោយ តែងតែរិះរកវិធីសាស្រ្តនានាទៅតាមជំនាញរបស់ខ្លួន ដោយផ្សារភ្ជាប់​ជាមួយ​ស្នាដៃ​របស់​ខ្លួន​ជាមួយនឹងប្រាសាទដ៏អស្ចារ្យមួយនេះ។

ជាក់ស្ដែងដូចជានាពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក យើងឃើញមានការបង្ហោះព្រោងព្រាត់នូវរូបភាពដែល​យុវជនខ្មែរយើងមួយក្រុម បានធ្វើការផលិតនូវនំសូកូឡាមួយ ដែលមានរាងជាប្រាសាទអង្គរវត្ត គួរឲ្យកោតសរសើរ។


ភ្ជាប់ជាមួយនឹងរូបភាពប៉ុន្តែសន្លឹកដែលបង្ហាញពី ប្រាសាទអង្គរវត្តផ្សំឡើងពីគ្រាប់សូកូឡានេះ ពួកគេបាន​សរសេរ​បញ្ចេញ​នូវ​អារម្មណ៍​រំភើប​របស់ខ្លួនថា“មិនមែនជាក្តីស្រមើស្រមៃឬក៏សុបិន្តទេវាគឺជាការពិតពួកយើងទាំងអស់គ្នាពិតជាមានមោទភាពណាស់ដែលមាន ឱកាស​ដ៏ប្រពៃក្នុងការធ្វើប្រាសាទអង្គរវត្តមួយនេះអំពីគ្រាប់សូកូឡាសុទ្ធតែម្តង,ព្រោះតែពួកយើងជាកូនខ្មែរមាន ព្រលឹង​ជា​ពូជ​អ្នក​កសាង​អង្គរទោះបីជាយើងធើ្វរមិនបានដូចមួយរយភាគរយក៍ដោយតែលទ្ធផលនៃស្នាដៃចេញមកពិត ជាអស្ចារ្យមែន។”

ទោះបីជាយើងមិនដឹងថាពួកគេផលិតនំនោះឡើងនៅក្នុងឱកាសអ្វីក៏ដោយ តែយើងពិតជាមានមោទនភាពណាស់ និងអរគុណ​ពួកគេ​សម្រាប់ការខិតខំផលិតវាឡើង ដើម្បីឲ្យពិភពលោកកាន់តែបានស្គាល់នូវប្រាសាទអង្គរវត្តរបស់យើងក្នុងរូបភាពពិសេសៗបែបនេះផង និងបញ្ជាក់ថាកូនខ្មែរពិតជាមានសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់ មិនចាញ់បរទេសប៉ុន្មានឡើយ។

 

អត្ថបទដោយ៖ ទី សារឿន

បញ្ចេញមតិ