ការវិវត្តនៃសំលៀកបំពាក់ស្រ្ដីខ្មែរ តាំងពី​សម័យ​មុន​មក​ដល់​សម័យ​បច្ចុប្បន្ន (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី៣ ខែកញ្ញា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ការវិវត្តនៃសំលៀកបំពាក់ស្រ្ដីខ្មែរ តាំងពី​សម័យ​មុន​មក​ដល់​សម័យ​បច្ចុប្បន្ន (មានវីដេអូ) ការវិវត្តនៃសំលៀកបំពាក់ស្រ្ដីខ្មែរ តាំងពី​សម័យ​មុន​មក​ដល់​សម័យ​បច្ចុប្បន្ន (មានវីដេអូ)

ប្រទេសកម្ពុជាមានប្រវត្តិកកើតទឹកដីយូរណាស់មកហើយ ដោយមានអរិយធម៌ និងវប្បធម៌យ៉ាងសម្បូរបែប។ ពីមួយជំនាន់ទៅមួយជំនាន់ បុព្វបុរសខ្មែរបានបន្សល់ទុកនូវមរតកដ៏មានតម្លៃរាប់មិនអស់ ដែលបង្ហាញពីការអភិវឌ្ឍន៍ និងភាពរុងរឿង​នៅក្នុង​សម័យកាល​នីមួយៗ​ផងដែរ។

ក្រៅពីសំណង់ប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស និងឧបករណ៍ប្រើប្រាស់នៅសម័យបុរាណសំខាន់ៗយ៉ាងច្រើនឥតគណនា តាមរយៈការស្លៀកពាក់របស់ប្រជាពលរដ្ឋខ្មែរ ក៏បង្ហាញឲ្យឃើញពីភាពប្រណិត ស៊ីវិល័យ និងឋានៈតួនាទីរបស់បុគ្គលសំខាន់ៗ​នៅ​សម័យកាល​នីមួយៗផងដែរ។

ដូចដែលមានក្នុងការបង្ហាញជូននៅក្នុងវីដេអូខាងក្រោមនេះ យើងឃើញការវិវត្តន៍ និងភាពខុសគ្នាពីរបៀបស្លៀកពាក់​របស់ស្ដ្រី​ខ្មែរ​យើង​ទៅតាមសម័យនីមួយៗ ព្រមទាំងរបៀបតុបតែងខ្លួនផងដែរ។

ដើម្បីយល់កាន់តែច្បាស់ពីលក្ខណៈពិសេសនៃការស្លៀកពាក់របស់ស្ដ្រីខ្មែរ ថាវាមានភាពខុសគ្នាយ៉ាងណា​ខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!

បញ្ចេញមតិ
អត្ថបទទាក់ទង